• Today: September 08, 2024

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមន្ត្រីដែលលើសអាយុចូលនិវត្តល្មមលះបង់តំណែង


ភ្នំពេញ៖     សម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវ ឱ្យមន្ត្រីដែលលើសអាយុចូលនិវត្ត ល្មមលះបង់តំណែងចេញទៅ ដើម្បីទុកឱកាសឱ្យក្មេងជំនាន់ក្រោយគេធ្វើម្តង ក៏ប៉ុន្តែបើមិនព្រមលះបង់ដោយខ្លួនឯងទេ ក៏សម្តេចនឹងសម្រេចចិត្តដកឈ្មោះចេញដែរ។ 
ខាងលើនេះ គឺជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែង ៥៣គីឡូម៉ែត្រ និងទទឹង ២២ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅផ្លូវជាតិលេខ១ ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ។ 
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «សូមអំពាវនាវដល់អស់លោកដែលលើសអាយុហើយ កុំនៅតទៅទៀត ល្មមលះបង់ទៅលោកអ៊ឺយ ប៉ុន្តែបើមិនព្រមលះបង់ក៏សម្តេចសម្រេចចិត្តដកចេញដែរ ប្រុងគិតធ្វើដល់ថ្ងៃ.....អីហ្នឹង នៅទទ្រើកៗ....»៕

Tags

Comment