• Today: November 21, 2024

សម្តេចតជោ ហ៊ុន សែន៖ ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា ដែលប្រាប់បរទេសមិនឱ្យមកវិនិយោគនៅកម្ពុជា ,មិនឱ្យទិញទំនិញពីកម្ពុជា និងឱ្យបរទេសដាក់ទណ្ឌកម្មមកលើកម្ពុជា គឺ “ជាសត្រូវរបស់កម្មករ”


កំពង់់ឆ្នាំង៖    ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី រោងចក្រចំនួន៥ ក្នុងស្តុកសាមគ្គមានជ័យ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានថ្លែងថា ការដឹកនាំរបស់ប្រទេសកម្ពុជា គឺបានគិតគូយ៉ាងច្បាស់លាស់បំផុតចំពោះសុខទុក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់កូនក្មយជាកម្មករបំផុត។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល កំពុងតែគិតគូ ទី១- គ្រប់គ្រងអតិផរណា ជាពិសេសតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ ដូចជា៖ បញ្ជាតម្លៃអង្ករ ,បញ្ហតម្លៃត្រីសាច់ បន្លែរផ្សេងៗ...ដែលជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃធានាធ្វើយ៉ាងម៉េច? ដើម្បីកុំឱ្យវាឡើងថ្លៃ បើវាឡើងកុំវាឡើងជ្រុលហួស ដែលយើងគ្រប់គ្រង់អត់បាន។ ចំណែកទី២- កម្មករ កម្មការិនីរបស់យើងមិនត្រូបានខាតបង់ទាក់ទងទៅនឹងអត្រាប្តូរប្រាក់ដែលត្រូវបញ្ចេញតាមធនាគារយកមកបើកប្រាក់់ខែឱ្យក្មួយៗ ដូច្នេះការទិញរបស់កម្មករ កម្មការិនី គឺមានស្ថេរភាពល្អ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «យើងនឹងបន្តថែមទៀត ជាមួយការកាសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ជាមួយបរិយាកាសទាក់ទាញវិនិយោគសម្រាប់់ការងារឱ្យកម្មករ កម្មការិនិ បងប្អូនប្រជាពលរដ្ឋដែលមិនទាន់មានការងារធ្វើ»។ សម្តេចតេជោ បានបញ្ជាក់ទៀតថា «រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងណាស់ ដើម្បីទាក់ទាញឱ្យអ្នកវិនិយោគមកកាន់កម្ពុជា ហើយក្មួយៗកម្មករត្រូហ៊ានចង្អុលមុខក្រុមប្រឆាំងណាក៏ដោយដែលទៅចលនាដល់បរទេសកុំឱ្យមកវិនិយោគនៅកម្ពុជា កុំឱ្យទិញទំនិញពីកម្ពុជា ត្រូវចង្អុកមុខពួកវាថា ពួកឯងហ្នឹងហើយដែលបំផ្លាញអញគ្មានអ្នកណាផ្សេងទេ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «នៅប្រទេសគេដទៃគេប្រឆាំង ប៉ុន្តែគេមិនដែលទាមទាឱ្យបរទេសឈប់ទិញទំនិញពីប្រទេសគេទេ មិនដែលរាំប្រទេសដទៃមិនផ្តល់ជំនួយដល់ប្រទេសគេទេ ប៉ុន្តែក្រុមប្រឆាំងនៅស្រុកខ្មែ រដើរទៅប្រាប់បរទេស កុំឱ្យមកវិនិយោគនៅកម្ពុជា កុំឱ្យទិញទំនិញពីកម្ពុជា ហើយដាក់ទណ្ឌកម្មទៀតមកលើកម្ពុជា អញ្ចឹងក្រុមប្រឆាំងជ្រុលនិយមទាំងនោះ គឺជាសត្រូវរបស់កម្មករតែម្តង»៕

Tags

Comment