សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានអាក្មេងពាលនៅក្រៅប្រទេសម្នាក់ វាថាលោក ហ៊ុន សែន អត់ហ៊ានដើរជួបកម្មករ កម្មករិនីទេ ព្រោះខ្លាចកម្មករបួនដប់នាក់អ្នកស្រែកទាមទា EBA។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា "សម្តេចមិនជួបបួនដប់ទេវើយ...ជួបម្តងៗរាប់ម៉ឺននាក់" ផ្តាំឲ្យឯងឲ្យដឹងទៅអាពៅ។
សម្តេចតេជោ ហ៊ុន សែន ថ្លែថបែបនេះ នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ នឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នេះ ក្នុងឱកាសសម្តេចបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង ១ម៉ឺន ៦ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីពាក់ព័ន្ឌរឿង EBA សម្តេចតេជោបានពន្យល់ថា អ្វីទៅជា EBA? អាហ្នឹងអ្វីៗទាំងអស់លើកលេងតែអាវុធវាជាគោលនយោបាយមួយរបស់ប្រទេសអភិវឌ្ឍន៍នៅឯអឺរ៉ុប គឺមានការបន្ធូបន្ថយពន្ធដា នៃការនាំចូល ប៉ុន្តែ EBA វានឹងបាត់នៅពេលណាមួយប្រទេសរបស់យើងដល់កម្រិតអភិវឌ្ឍន៍ អញ្ចឹងទេបើបាត់ទៅក្នង ២០%នេះ វាអត់មានប៉ះពាល់អ្វីទេ ព្រោះវានឹងបាត់ ១០០% នៅពេលខាងមុខអាចតាមការប៉ាន់ប្រមាណ នៅឆ្នាំ២០២៦ ឬ២០២៧ នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា "បន្តិចទៀតប្រទេសកម្ពុជានឹងគេចផុតពីបហរទេសអភិវឌ្ឍន៍តិចតួច អញ្ចឹងរកស៊ីត្រូវបង់ពន្ធឲ្យគ្នាទៅវិញទៅមកហើយកន្លងមកកាត់ ២០% នេះវាមានប៉ះពាល់ស្អីយើងនៅតែនាំទៅទោះបីជាវ៉ៃពន្ធ អង្កក៏ដូចគ្នា អង្កអ៊ីតាលី អង្កអេសស្បាញលក់មិនដាច់ ចាប់ផ្តើមនាំគ្នាដាក់អង្កកម្ពុជា និងអង្គមីយ៉ាន់ម៉ា ត្រូវតែបង់ពន្ធ អញ្ចឹងយើងត្រូវបង់ពន្ធ ហើយកាលមិនទាន់បង់ពន្ធក៏នាំចូលទៅបាន ពេលបង់ពន្ធក៏យើងនាំចូលទៅបានគ្រាន់តែវាចំណេញតិចជាងមុន។
សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា "អញ្ចឹងទេយើងត្រាវពង្រឹងភាពធន់ខ្លួនឯងចាប់ពីឥឡូវនេះតទៅ"។ សម្តេចតេជោបន្ថែមទៀតថា ក្នុងពេលប្រជុំនៅអឺរ៉ុបក្នុងឋានៈជាប្រធានអាស៊ាន និងត្រូវធ្វើជាសហប្រធានក្នុងការប្រជុំនៅអឺរ៉ុប សម្តេចតេជោបានហាមរដ្ឋទាំងអស់ដែលអមដំណើរជាមួយ "កុំហារមាត់សុំត្រឡប់មកវិញនូវ ២០% នៃ EBA" ព្រោះសម្តេចចង់ដឹងភាពធន់របស់កម្ពុជាដល់ណាដែរ ដើម្បីពង្រឹងសមត្ថភាពខ្លួនឯង កុំរងចាំដេកយកអ៊ុកស៊ីសែនដែលគេបន្តក់ខ្យល់មកឲ្យយើង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាំងពីពេលមុនធ្លាប់ប្រកាសហើយថា "ខ្ញុំមិនយកអធិបតេយ្យរបស់ខ្ញុំទៅដោះដូរទៅហ្នឹងជំនួយ ឬការអនុគ្រោះណាទាំងអស់ មិនអាចទេ"។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា "ឥឡូវលើស្ថានភាពជាក់ស្តែងកម្ពុជា បានងាប់ហើយឬនៅ? អាក្មេងពាលនៅក្រៅស្រុក កម្ពុជាមិនងាប់ទេ ងាយតែពួកអស់លោកឯនៅក្រៅស្រុកប៉ុន្មាននាក់ហ្នឹង"៕
Comment