• Today: November 21, 2024

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា «តំណែងអគ្គស្នងការនគរបាលជាតិនឹងត្រូវផ្លាស់ប្តូរ»


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ បានប្រកាសថា «តំណែងអគ្គស្នងការនគរបាលជាតិ នឹងត្រូវផ្លាស់ប្តូរ ដើម្បីទទួលការកិច្ចការងារថ្មី ដែលនាយករដ្ឋមន្ត្រីគេចាត់តាំង»
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយ៉ាងដូច្នេះ «សម្តេចសូមប្រកាសមុខតែម្តងទៅតំណែងអគ្គស្នងការ គឺត្រូវត្រូវផ្លាស់» ប៉ុន្តែអ្នកមកជំនួសតំណែងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិជាអ្នកណានោះ សម្តេចតេជោមិនបានបង្ហើបឡើយ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ រង្វង់មូលមហាវិថី «ឈ្នះ-ឈ្នះ» ផ្លូវជាតិលេខ១ និងផ្លូវខ្នែង នៅភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានប្រជាពលរដ្ឋ ចូលរួមប្រមាណ ៨ ១៦០នាក់៕

Tags

Comment