• Today: November 21, 2024

សម្តេចតេជោ ហ៊ុន សែន បញ្ចាក់ថា «សម្តេចនឹងធ្វើជាប្រធានព្រឹទ្ធសភា ជំនួសសម្តេចវិបុល សាយ ឈុំ ដែលចូលនិវត្តន៍»

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រោយបង្កើតរាជរដ្ឋភិបាលថ្មី សម្តេចនឹងកាន់មុខដំណែងជាប្រធានព្រឹទ្ធសភា ជំនួយសម្តេចវិបុល សាយ ឈុំ ដែលសុំឈប់សម្រាក។

 សម្តេចតេជោ បានថ្លលែងទៀតថា «ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គនឹងចេញព្រះរាជក្រឹត្យតែងតាំងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បន្ទាប់មកសម្តេចឈរឈ្មោះជាប្រធានព្រឹទ្ធសភាបន្តបន្ទាប់ទៀត»

 តាមរយៈសារសម្លេងពិសេសសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់លាស់ថា «ក្រោយបង្កើតរដ្ឋាភិបាលថ្មី សម្តេចនឹងធ្វើជាសមាជិករដ្ឋសភា ហើយនឹងត្រូវព្រះករុណាព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បន្ទាប់មកទៀត សម្តេចនឹងឈរឈ្មោះជាប្រធានព្រឹទ្ធសភា បន្ទាប់ពីសម្តេចវិបុលសេនាភក្តីសាយ ឈុំ សុំចូលនិវត្តន៍»

 សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ក្រោយពេលរៀបចំរាជរដ្ឋាភិបាលថ្មីរួចរាល់ សម្តេចមិនលូកដៃចូលក្នុងកិច្ចការរបស់រាជរដ្ឋាភិបាល ព្រោះអំណាចបានបែងចែកដាក់ដោយឡែកពីគ្នា»

Tags

Comment