ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាសថា “មានកក្តាសំខាន់មៗធំ ចំនួន ៤ ដែលត្រូវឲ្យ ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោយការរៀបចំបង្កើតរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧នេះ”។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា មានកត្តាធំៗចំនួន៤ ដែលត្រូវឱ្យឯកឧត្តម ហ៊ុន ម៉ាណែត ក្លាយទៅជា “នាយករដ្ឋមន្រ្តី” រួមមាន៖ ទី១- មានការឯកភាពផ្ទៃក្នុងពីគណបក្ស, ទី២- ត្រូវឈ្មោះជាតំណាងរាស្ត្រ, ទី៣- ត្រូវមានការតែងតាំងពីអង្គព្រះមហាក្សត្រ និងទី៤- ត្រូវឆ្លងកាត់បោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីសភាជាតិ។
ក្នុងសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា “ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នឹងឡើងកាន់មុខដំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា សម្រាប់អាណត្តិទី៧ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះតែម្តង”។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៦ ខែកក្កដានេះ បានអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងលទ្ធផលបឋមនៃការបោះឆ្នោត និងការងាររៀបចំរាជរដ្ឋាភិបាលថ្មីផងដែរ៕
Comment