ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះបានបញ្ចេញនូវសារសម្លេងរបស់លោកស្រី មាស់ លក្ខិណា សកម្មជនបក្សប្រឆាំង បកអាក្រាតភាពសាហាវថ្នាក់ដឹងនាំរបស់ខ្លួនគំរាមសម្លាប់ទាំងក្រុមគ្រួសារ ដោយសារមិនធ្វើតាមការបញ្ជារបស់ពួកគេ។
ប្រមុខរដ្ឋាភិបាលចាំផ្ទះ សម្តេចតេជោ ហ៊ុន សែន សរសេរលើបណ្តាញទំនាក់ទំនងតេលេក្រាមអមដោយសារសម្លេងរបស់លោកស្រី មាស់ លក្ខិណា យ៉ាងដូច្នេះថា “សូមស្តាប់សំដីលោកស្រី មាស់ លក្ខិណា ដែលនិយាយអំពីភាពសាហាវរបស់ក្រុមប្រឆាំងនៅក្រៅប្រទេសនិងការលំបាក នៃជីវភាពសម្រាប់អ្នករស់នៅប្រទេសក្រៅ”។ សម្តេចតេជោ បានសរសេរបន្ថែមថា “ទោះបីលោកស្រីស្អប់ និងជេរប្រមាថខ្ញុំ តែលោកស្រីនៅតែចាត់ទុកក្រុមលោកស្រីជាអ្នកសាហាវ។ សូមកុំសួរថា សម្លេងនេះបានមកដោយរបៀបណា? និងសូមស្តាប់ទាំងអស់គ្នា”។
ក្នុងសារសម្លេងបែកធ្លាយរបស់លោកស្រី មាស់ លក្ខិណា បានរៀបរាប់ថា “គ្រាន់តែជាតំណែងខ្សល់សោះ ប្រសិនជាវាអា.កបានពួកគេអា.កស៊ីយើងទៀត រហូតយកកូនរបស់លោកស្រីមកគំរាមអា.ក អាអី! សម្លាប់….អាសូរតែយើងទៅធ្វើអីវា! ដណ្តើមអីវា! គ្រាន់តែធ្វើដើម្បីប្រយោជន៍ប្រទេសជាតិសោះ”។ ក្នុងសារសម្លេងបែកធ្លាយរបស់លោកស្រី មាស់ លក្ខិណា បានរៀបរាបទៀតថា “គ្រាន់តែតាំងខ្លួនឯងជាអ្នកស្នេហាជាតិ វាហ៊ានយកកូនរបស់លោកស្រីមកគំរាមសម្លាប់អា.កជាសាធារណអញ្ចឹងបានដឹងថា គួរឱ្យរអើមប៉ុនណា”។
សារសម្លេងរបស់លោកស្រី មាស់ លក្ខិណា ដែលសម្តេចតេជោ ហ៊ុន សែន បញ្ជេញនោះ បានបញ្ជាក់ថា “ពេលខ្លះលោកស្រីមិនឱ្យតម្លៃពួកអ្នកក្រៅប្រទេសទេ ដោយសារជួបរឿងជាច្រើនពេក”។ លោកស្រីបានបន្ថែមថា “ឃើញទេ ម៉ែន សុថាវរិន្ធ គំរាមសម្លាប់កូន សម្លាប់ម្តាយ សម្លាប់ទាំងគ្រួសារស្អីៗ វាសាហាវណាស់ សាហាវជាងក្រុមលោក ហ៊ុន សែន ខ្លាំងណាស់ លោក ហ៊ុន សែន នូវដឹងច្បាប់នយោបាយអ្នកណាធ្វើអ្នកនឹងទទួល អញ្ចឹងអត់ប៉ះពាល់ កូនចៅ គ្រួសារយើងទេ ប៉ុន្តែមនុស្សសាហាវបំផុត គឺជាមនុស្សនៅក្បែរលោកទន្សាយទាំងនឹងឯង គឺលោក ម៉ែន សុថាវរិន្ទ គំរាមសម្លាប់យើងគ្រប់បែបយ៉ាង”។
លោកស្រី មាស លក្ខិណា បានរៀបរាបថា “រស់ទាំងត្រដរ ខ្វះមុខខ្វះក្រោយ ហើយលុយជំនួយមិនហ៊ានទទួលទេឱ្យ១០០ដុល្លារពេលអត់ធ្វើតាមបង្គាប់ពួកវាទាវិញ ៧៥០ដុល្លារ និងវ៉ៃប្រហារពេញតែម្តង”៕
Comment