• Today: December 22, 2024

ជាងម៉ាស៊ីនត្រជាក់ល្បួងនារីរត់តុវ័យក្មេងម្នាក់ឱ្យផឹកស្រារហូតស្រវឹងនាំចូលបន្ទប់ទឹកប៉ុនប៉ងចាប់រំលោភមិនបានសម្រេច ត្រូវបុគ្គលិកឃើញទាន់បង្កឱ្យមានការភ្ញាក់ផ្អើល

ភ្នំពេញ៖ នារីរត់តុវ័យក្មេងម្នាក់ប៊ិះក្លាយជាចំណីតណ្ហារបស់ជាងម៉ាស៊ីនត្រជាក់ដោយល្បួងឱ្យផឹកស្រារហូតស្រវឹងរួចប៉ុនប៉ងចាប់រំលោកភសេពសន្ថវៈមិនបានសម្រេច ខណៈពេលនារីរងគ្រោះដើរចូលក្នុងបន្ទប់រួចជនល្មើសចូលតាមក្រោយធ្វើសកម្មភាពសម្រាតសម្លៀលបំពាក់បម្រុងប្រតិបត្តិការ ប៉ុន្តែចៃដន្នសំណាងល្អមានបុគ្គលិកធ្វើការក្នុ្ងងហាងជាមួយគ្នាឃើញទាន់ ជនសង្ស័យបានផ្លោះទ្វាបន្ទប់រត់គេចខ្លួន ប៉ុន្តែត្រូវសន្តិសុខឃាត់ខ្លួនបានភ្លាមៗតែម្តង។

ករណីបុរសល្មោភកាមបង្អកស្រានារីរត់តុវ័យក្មេងរហូតស្រវឹងហើយព្យាយាមចាប់រំលោកភមិនបានសម្រេចនេះ បានកើតឡើងនៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នេះ នៅចំណុចក្នុងបន្ទប់ទឹក នៅហាងផឹកស៊ីមួយកន្លែង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា សង្ស័យមានឈ្មោះ លីន គឹមហុង ភេទប្រុស អាយុ ៣១ឆ្នាំ ជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់ផ្លូវបេតុង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ចំណែកនារីរងគ្រោះវ័យប្រមាណ ១៦ឆ្នាំ មុខរបរអ្នករត់តុនៅហាងកើតហេតុ បច្ចុប្បន្នស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

មុនពេលកើតហេតុ ជនសង្ស័យ និងមិត្តភ័ក្រម្នាក់ទៀត បាននាំអង្គុយផឹកស៊ីនៅហាងខាងលើ និងហៅនារីរងគ្រោះជាអ្នករត់តុឱ្យអង្គុយផឹកកំដររហូតស្រវឹងនារីគ្រោះបានដើរទៅក្នុងបន្ទប់ទឹកហើយត្រូវបានជនសង្ស័យដើរតាមពីក្រោយ ដើម្បីជូននាងទៅបន្ទប់ទឹកជាមួយគ្នា ប៉ុន្តែពេលនោះមានបុគ្គលិកស្រីម្នាក់ដើរតាមពីក្រោយទើបបុរសនោះមិនហ៊ានធ្វើអ្វីលើនារីរងគ្រោះឡើយ។ បន្ទាប់មកពួកគេបានផឹកបន្តទៀត នារីរងគ្រោះបានទឹកម្តងទៀត ជនសង្ស័យបានដើរតាមពីក្រោយចូលបន្ទប់ទឹកជាមួយនាងរួចធ្វើសកម្មភាពសម្រាតសម្លៀកបំពាក់ចេញប៉ុនប៉ងរំលោភសេពសន្ថរ់ ប៉ុន្តែមិនបានសម្រេចព្រោះមានបុគ្គលិកដូចគ្នាតាមទៅមើលក៏ទាន់ជនសង្ស័យកំពុងធ្វើសកម្មភាពរៀបចំប្រតិបត្តិការក៏ផ្អើលឆោឡោជនសង្ស័យបានព្យាយាមផ្លោះបន្ទាប់ទឹករត់គេចខ្លួនមិនរួចត្រូវសន្តិសុខចាប់ជាប់។

បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានបាននាំខ្លួនជនសង្ស័យ និងនារីរងគ្រោះទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

Tags

Comment