• Today: December 22, 2024

យុវជនវ័យក្មេងចង.ក បញ្ចប់ជីវិត បន្សល់ទុកបណ្តាំ គួរឱ្យសង្វេគ !!


ភ្នំពេញ ៖ យុវជនម្នាក់ ជាជាងជួសជុល រថយន្ត នៅភ្នំពេញ បានគិតខ្លី ចង-កបញ្ចប់ជីវិត ពេលទៅលេង ស្រុកកំណើត បន្សល់ទុកបណ្តាំ គួរអោយសង្វេគ ! ស្ថិតនៅភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៣ ។


យុវជនរូបនេះ បានសរសេរសំបុត្រយ៉ាងដូច្នេះថា : លិខិតរបស់កូនជាលើកចុងក្រោយ ! ខ្ញុំបាទឈ្មោះ មនោរម្យ សុំលា ពុកម៉ែ បងមុំ បងរ៉ា បងឌី និងក្មួយជាទីស្រឡាញ់ ! កូនសុំលាទៅវិញហើយ ព្រោះកូនអស់កម្ម និងអស់បុណ្យហើយត្រឹមអាយុ ២២ ឆ្នាំនេះ។ ក្នុងចិត្តរបស់កូនចង់ឱ្យ ពុក ម៉ែ នៅជុំវិញគ្នាវិញ , ខ្ញុំចង់ឃើញបងស្រី បងមុំ គោរពម៉ែ គោរពពុក ព្រោះគាត់ចាស់ៗហើយ ត្រូវស្រឡាញ់និងមើលថែ គាត់ផង ។ បងប្រុសទី 2 , បងរ៉ា រាល់ថ្ងៃនេះប្អូនឃើញបងហត់ណាស់ ប្អូនអាណិត ! ណាស់បង បងត្រូវចេះមើលថែទាំសុខភាពផង។ បងប្រុសទីបី បងឌី ! ប្អូនចង់ឱ្យបងមកលេងពុកម៉ែ ឬ Call  មកគាត់សួរសុខទុក្ខ នៅពេលដែលបងទំនេរ ពីការងារ ព្រោះ បងនៅឆ្ងាយជាងគេ។ ចំណែកក្មួយៗពេលទំនេរ មកជួយលក់ដូរតាផង ! ព្រោះពូមិនបាននៅក្បែរ គាត់ទៀតទេ។ 
យុវជនខាងលើបានបន្តថា : អរគុណ ! ពុកម៉ែ , កូនអរគុណពុកម៉ែ ខ្លាំងណាស់ដែលបានបីបាច់ថែរក្សាកូនបានយ៉ាងល្អ ធ្វើឲ្យគេអាណិត គោរពស្រឡាញ់កូនជាច្រើន។ កូនស្រឡាញ់ពុកម៉ែខ្លាំងណាស់ កូនតែងលើកដៃសំពះពុក ម៉ែ ពេលកូនមកពីឆ្ងាយ ជាការគោរព ដ៏ខ្ពង់ខ្ពស់ពីកូន។ កូនសុំពុកម៉ែ ពេលកូនស្លាប់ទៅ ! កូនចង់ឱ្យពុកម៉ែ , ធ្វើបុណ្យឲ្យកូន ឱ្យកូនបានសុខ។ ពុកម៉ែ ! កូនទៅបានសុខហើយ, ព្រោះកូនអស់បុណ្យ និងអស់កម្មត្រឹមអាយុ 22 ឆ្នាំនេះ ! ហើយសូមពុកម៉ែ ធ្វើចិត្តឱ្យបានល្អ ព្រោះកូនអស់អាយុត្រូវទៅវិញហើយ។ អរគុណក្តីស្រឡាញ់ពុកម៉ែមកលើកូនយ៉ាងធំធេង។ កូនសុំទោសដែលមិនបានទៅ សងគុណពុកម៉ែ សូមពុកម៉ែលើកលែងឱ្យកូនផង។ 
អរគុណបងមុំ ! ដែលជួយមើលថែខ្ញុំនៅក្មេង  អរគុណបងរ៉ា ដែលជួយផ្គត់ផ្គង់ គ្រួសារ ពេលគ្រួសារយើងខ្វះខាត ! អរគុណបងឌីដែល ដែលជួយផ្គត់ផ្គង់ខ្ញុំពេលនៅរៀន។
ខ្ញុំលាសិនហើយ ខ្ញុំទៅបានសុខហើយ កុំខ្លាចខ្ញុំអី ! 
សូមបញ្ជាក់ថាលិខិតមួយទៀតបានសរសេរថា : ពុក ! ម៉ែ ! កូនស្លាប់ហើយ សពរបស់កូននៅក្រោមសុីទែនទឹកធំ ក្រោយផ្ទះម៉ែ ហើយកូនបានបន្សល់ទុក លិខិត និងវីដេអូនៅក្នុងបន្ទប់ទឹក ! កូនលាពុកម៉ែ និងបងៗ ត្រឹមហ្នឹងហើយ ឱ្យកូនសុំទោស ព្រោះកូនដល់អាយុដែលត្រូវទៅវិញហើយ៕

Tags

Comment