• Today: December 22, 2024

តូចចិត្តមានជំងឺប្រចាំកាយបុរសម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួនចោលប្រពន្ធកូន

ភ្នំពេញ​៖​ បុរសម្នាក់ដោយសារតែមានជំងឺប្រចាំកាយយូរណាស់មកហេីយក៏តូចចិត្តទេីបសម្រេចបញ្ចប់ជីវិតខ្លួនឯងដោយយកខ្សែចងកសម្លាប់ខ្លួន​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១រសៀល​ ថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២៣​  នៅភូមិព្រៃពីងជេីង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

 ជនរងគ្រោះឈ្មោះ ទាប​ សុម៉ាលី​ ភេទប្រុសអាយុ៦៤ឆ្នាំ​ ស្នាក់នៅកន្លែងកេីតហេតុខាងលេី។ 

 តាមប្រភព័ត៌មានបានឱ្យដឹងថា​ ប៉ុន្មានថ្ងៃមុនជនរងគ្រោះបានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ​ រហូតមកដល់ថ្ងៃកេីតហេតុ​ ជនរងគ្រោះក៏បានស្រែកលឺៗថា​ អញមិនចង់រស់ទេ​ តែកូនៗក៏មិនចាប់អារម្មណ៍។ 

 ប្រភពដដែលបា​នបន្តថា​ លុះមកដល់វេលាកេីតហេតុខណៈកូនរបស់គាត់ម្នាក់ចេញពីកន្លែងធ្វេីការមកឃេីញទ្វារបន្ទប់ជនរងគ្រោះចាក់សោ​ ហៅមិនលឺក៏ទាត់ទ្វារទម្លុះចូលទៅក៏ឃេីញឪពុកចងកដោយខ្សែនីឡុងភ្ជាប់ជាមួយធ្នឹមផ្ទះ​ ភ្លាមនោះក៏នាំគ្នាកាត់ខ្សែទម្លាក់ដេីម្បីជួយសង្គ្រោះតែដោយអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។

 ក្រោយកេីតហេតុទេីបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យជាក់ស្តែងរួចប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

Tags

Comment