• Today: December 22, 2024

ឯកឧត្តមបណ្ឌិតដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ១៥០០០នាក់ បើកយុទ្ធនាការដង្ហែរក្បួនឃោសនារកសំឡេងឆ្នោតនៅខេត្តកំពត


(កំពត)នាព្រឹកថ្ងៃទី ១ ខែកក្កដាឆ្នាំ២០២៣នេះឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពត បានប្រកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានសមាជិក សមាជិកា បានចូលរួមប្រមាណជាង ១៥០០០នាក់ បានជួបជុំនៅរង្វង់មូលទុរេន ក្រុងកំពតខេត្តកំពត។


តាមការគ្រោងទុក ដង្ហែក្បួនព្យុះហយាត្រាឃោសនារកសំឡេងឆ្នោតនាថ្ងៃនេះ សម្រាប់ខេត្តកំពត គឺជួបជុំសមាជិក សមាជិកា នៅពហុកីឡដ្ឋាននៅរង្វង់មូលទុរេន ទីរួមខេត្តកំពត។
ការបើកដង្ហែក្បួនឃោសនារ បានធ្វើឡើងទៅតាមបណ្ដាក្រុង ស្រុកទាំង៩ ទូទាំងខេត្តកំពត។
សម្រាប់ថ្ងៃទី១នេះ បានប្រារព្ធធ្វើមេទិញអនុស្សាវរីយ៍ លើកទី៧២ ថ្ងៃខួបកំណើតគណបក្សប្រជាជនកម្ពុជា និងក្បួនឃោសនារកសំឡេងឆ្នោត ក្នុងនោះមានរថយន្តធុនធំ ចំនួន ២០០គ្រឿង, រថយន្តតូច ១៤១០គ្រឿង, ម៉ូតូកង់បី ២៧០គ្រឿង, ម៉ូតូ ១.៥០០០គ្រឿង និងមនុស្ស ចំនួន ៥៦.២៧៩នាក់នៅទូទាំងខេត្ត។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតទៅដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ គឺបានធ្វើរយៈពេល២១ថ្ងៃ។
គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។
គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

Tags

Comment