• Today: December 22, 2024

នាយឧត្តមសេនីយ៍ សៅ សុខា ចុះសាកសួរសុខទុក្ខយុវជនស្ម័គ្រចិត្តដែលរងគ្រោះពេលបំពេញភារកិច្ច


ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអញ្ជើញសាកសួរសុខទុក្ខយុវជនដែលរងស្ម័គ្រចូលរួមរៀបចំសណ្តាប់ធ្នាប់ក្នុងព្រឹត្តិការស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ 


នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំក្រុមការងារចុះនៅវេលាម៉ោង ១៣ និង០០នាទី រសៀលថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០២៣ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្ភពក្រុង។ 
សូមជម្រាបថា យុវជនស្ម័គ្រចិត្ត ចូលរួមរៀបចំសណ្តាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ sea games លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះបានរងរបួស ក្នុងពេលបំពេញភារកិច្ចដោយសារទស្សនិកជនដណ្តើមគ្នាជ្រៀតចូលទស្សនាដោយផ្ទាល់ការប្រកួតកីឡាបាល់ទាត់រវាងក្រុមកម្ពុជា និងក្រុមមីយ៉ាម៉ា ដែលមានម្នាក់មកពីខេត្តសៀមរាប ម្នាក់មកពីខេត្តបាត់ដំបង ម្នាក់មកពីខេត្តពោធិ៍សាត់ និងស្រីម្នាក់ជាអ្នកជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្ភពក្រុង ។ 
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញចុះសាកសួរសុខទុក្ខ និងផ្តល់ថវិកាបន្តិចបន្ទួចសម្រួលសម្រាប់ប្រើប្រាស់ទិញចំណីអាហារ ឬប្រើប្រាស់តាមតម្រូវការផ្សេងៗទៀតយុវជនស្ម័គ្រចិត្តផងដែរ៕

Tags

Comment