• Today: December 22, 2024

នគរបាលស្រុកសង្កែអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនម្នាក់ និងទណ្ឌិតម្នាក់ទៀត ក្នុងករណីលួច និងករណីគ្រឿងញៀន ​

បាត់ដំបង៖ មុខសញ្ញាជាទណ្ឌិតម្នាក់ និងពិរុទ្ធជនម្នាក់ទៀត ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនជាបន្តបន្ទាប់បញ្ជូនទៅពន្ធនាគារខេត្តបាត់ដំបង ពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងអំពើលួច។

នគរបាលបានឲ្យដឹងថា នៅថ្ងៃទី​១០​ ខែ​មេសា​ ឆ្នាំ២០២៣​ វេលាម៉ោ​ង ១៤និង០០នាទី​ អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នង​ការ​នគរបាលខេត្តបាត់ដំបង​លោកវរសេនីយ៍ទោ​ យុត​ តុង​ហូ​ អធិការនគរបាលស្រុកសង្កែ​ បានដឹកនាំកម្លាំង​ នៃអធិការដ្ឋាននគរបាលស្រុកអនុវត្តដីកាបង្គាប់ឱ្យចាប់​ និង​ឃុំខ្លួន​ របស់លោ​ក​ គឹម​ ហេង​ ចៅក្រមជំនុំជម្រះ​ នៃសាលាដំបូងខេត្តបាត់ដំបង​ លេខ៦១៥ត.ព្រចុះថ្ងៃទី០៤ ខែ​វិច្ឆិកា ឆ្នាំ២​០២១ ក្នុងនោះ បង្គាប់ឱ្យចាប់​ខ្លួន​ពិរុទ្ធជនឈ្មោះ​ ស៊ុម​ ពិសិដ្ឋ​ ភេទប្រុ​ស​ អា​យុ ៣៦ឆ្នាំ​ មានទីលំនៅភូមិ​បោះពោធិ៍​ ឃុំអូរដំ​បង​១​ ស្រុកសង្កែ​ ខេត្តបាត់​ដំបង​ ក្នុងករណី​ អំពេីលួច​ ប្រព្រឹត្តនៅចំណុចបន្ទប់ជួល​ ក្រុមទី​៣៨​ ភូមិវត្តតាមិម​ ឃុំ​ អូរ​ដំបង​១​ ស្រុកសង្កែ​ ខេត្តបាត់​ដំ​បង​។

នៅថ្ងៃដដែលនេះ សមត្ថកិច្ចបានអនុវត្តដីកាបញ្ជាឱ្យបង្ខំ និងឃុំខ្លួនលេខ១៣៧/២០២៣ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ របស់លោកស្រី ហ៊ុន សុី​វ​ហ្គិច ព្រះ​រាជអាជ្ញារង នៃអយ្យការ​អមសាលាដំបូងខេត្តបាត់​ដំបង​ ដែលក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចឃាត់​ខ្លួនទណ្ឌិត ចំនួន​០១នាក់ ឈ្មោះ សុីវ វ័ន្ដ ហៅ លឹប ភេ​ទប្រុស អាយុ ​២៣​ឆ្នាំ រស់នៅភូមិអូសទូក ឃុំកំពង់​ព្រៀង ស្រុកសង្កែ ខេត្តបាត់​ដំបង ពីបទជួញដូរដោ​យខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តកាលពីថ្ងៃ​ទី​២៣ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចក្បែរ​ផ្លូវជាតិលេ​ខ​៥ ព្រំប្រទល់ស្រុកមោងឬស្សី ស្ថិតនៅភូមិព្រៃដំរី ឃុំ​ព្រៃ​តូច ស្រុកមោងឬស្សី ខេត្តបា​ត់ដំបង។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមនីតិវិធីហេីយ៕

Tags

Comment