• Today: December 22, 2024

សម្តេចតេជោ ហ៊ុន សែន ទំនាក់ទំនងរវាងចំណងសាសនា និងរដ្ឋមិនអាចកាត់ផ្តេចពីគ្នាបានទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «វិស័យសាសនា និងរដ្ឋមានទំនាក់ទំនងគ្នាមិនអាចកាត់ផ្តេចបានឡើយ»។ សម្តេចតេជោថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨ នៅមជ្ឍមណ្ឌលកោះពេជ្រ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា តួនាទីសាសនា និងសង្គម ឬអាចនិយាយតាមបែបមួយផ្នែកទៀតសាសនា និងរដ្ឋ ឬទំនាក់ទំនងរវាងពុទ្ធចក្រ និងអាណាចក្រ ដែលទាំងអស់នេះវាជាទំនាក់ទំនងមិនអាចកាត់ផ្តេចពីគ្នាបានទេ។ និយាយដល់ចំណុចនេះ យើងរួមគ្នាខិតខំឱ្យមានសាសនាកកើតឡើងវិញ បន្ទាប់ពីសាសនាទាំងអស់ត្រូវបានបំបាត់ចោលដោយរបប ប៉ុល ពត វាមិនមែនជាចំណុចចៃដន្ន ឬប្រជាពិថុតទេ ប៉ុន្តែជាការពិតគណបក្សប្រជាជនកម្ពុជាដឹកនាំតាំងមុនរំដោះ គឺការបង្កើតរណសិមានព្រះសង្ឃតំណាងឱ្យក្នុងជួរថ្នាក់ដឹកនាំរណសិសាមគ្គីសង្គ្រោះជាតិកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា បន្ទាប់ពីរំដោះប្រទេសវត្តអារាមរបស់យើងកើតបន្តិចម្តងៗរហូតដល់ព្រះមានពីចំនួនតិចដល់ចំនួនច្រើនប្រមាណជាង ៥ម៉ឺនអង្ឃឯណោះបច្ចុប្បន្ននេះ ដែលជាចំនួនច្រើនបើប្រៀបធៀបនឹងគ្រូពេទ្យមានត្រឹមតែ៣ម៉ឺននាក់ទេ គឺស្មើនឹង៥០% នៃចំនួនកងទ័ពរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសនាថា វិស័យសាសនា និងរដ្ឋមិនអាចកាត់ផ្តេចគ្នាបានទេ គឺបានផលប្រយោជន៍បំពេញឱ្យគ្នាទៅវិញទៅមក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា គ្រាប់បែកអត់ស្គាល់អ្នកណាជាព្រះសង្ឃ អ្នកណាជាគ្រហស្ស អត់ស្គាល់អ្នកមាន ឬអ្នកក្រទេ អត់ស្គាល់យាយជី អត់ស្គាលនណាជាអាចារ្យទេ ដូច្នេះចំណុចនេះយើងត្រូវមើលឃើញថា នៅពេលប្រទេសជាតិមានវិបត្តិ ហៅថា អាណាចក្រ ឬក៏រដ្ឋមានវិបត្តិ គឺមានវិបត្តិគ្រប់ផ្នែករាប់ទាំងសាសានាក៏ទទួលរងនូវវិបត្តិដែរ ប៉ុន្តែនៅពេលដែលប្រទេសជាតិក្រោយពេលរំដោះបានរីកចំរើនបន្តិចម្តងៗពេលដែលប្រជាពលរដ្ឋរកស៊ីមានបានក៏ធ្វើឱ្យពុទ្ធចក្រចំណេញផលពីការរីកចំរើនរបស់សង្គម។ សម្តេចតេជោលើកជាឧទាហរណ៍ថា បើឆ្នាំណាប្រជាពលរដ្ឋបង្កបង្កើនបានច្រើនព្រះសង្ឃក៏សម្បូរ៍ចង្ហាន់ ប៉ុន្តែប្រជាជនជួបគ្រោះទឹកជំនន់តាមណឹងដែរ ដូចក្នុងដំណាក់កាលកូវីដព្រះក៏អត់ចង្ហាន់ដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ទំនាក់ទំនងរវាងចំណងព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ឬនិយាយន័យទូលាយជាង គឺសាសនា និងរដ្ឋ» ដែលមានចំណងទាក់ទងគ្នារដ្ឋក៏ទទួលបានផលប្រយោជន៍ពីសាសនា តើអ្វីដែលរដ្ឋទទួលបានពីព្រះពុទ្ធសាសនា និងសាសនាដទៃ? គឺគ្រប់សាសនាទាំងតែងតែប្រដៅឱ្យមនុស្សធ្វើអំពើល្អ អំពើល្អនោះហើយដែលជួយសង្គម៕

Tags

Comment