• Today: December 22, 2024

ទាំងព្រឹកចងកំហឹងអីជាមួយក្បាលថ្មពុះចែកទ្រូងផ្លូវ បើកបុកពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងនេះ ?


ភ្នំពេញ ៖ អាចសន្និដ្ឋានបានថា , បើកបរថយន្តខ្វះការប្រុងប្រយ័ត្ន ទើបឈានដល់ជ្រុលចង្កូត បុកក្បាលថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង ទាំងព្រឹក បង្ករអោយមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ ។ 


សូមបញ្ជាក់ថា ៖ មានរថយន្តសេរីគ្រឿង បើកបរដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាត យ៉ាងខ្លាំងផ្នែកខាងមុខ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ០៩និង២០ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ចំណុចមុខសកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុបានឃើញបុរសម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក Volkswagen Caravelle ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-7088 បានធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ខណៈពេលដែលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូត ជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្ត ខ្ទេចមួយកំណាត់ខាងមុនទាំងស្រុងតែម្ដង។ សំណាងល្អ ប៉ះពាល់រងគ្រោះដល់អ្នកដំណើរ ខណៈពេលថ្មើរហ្នឹងមាន អ្នកបើកបរយានជំនិះច្រើន តាមបណ្ដោយមហាវិថីព្រះមុនីវង្ស នេះ ហើយអ្នកបើកបរក៏ មិនគ្រោះថ្នាក់។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ច ជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកពីទីតាំងកើតហេតុ ធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។ 
សូមមេត្តាបងប្អូនប្រជាពលរដ្ឋ បើកបរមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីអាយុជីវិតខ្លួនឯង និងអ្នកដទៃ ។ បើកបរត្រូវមានកត្តាយោគយល់គ្នា គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ៕
 

Tags

Comment