• Today: December 22, 2024

លោកគ្រូព្រឹទ្ធាចារ្យ ក្បាច់គុនល្បុក្កតោខ្មែរ ស៊ាន គឹមសៀន ទទួលបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសំណាក់ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី

ភ្នំពេញ ៖ លោកគ្រូព្រឹទ្ធាចារ្យ ក្បាច់គុនល្បុក្កតោខ្មែរ ស៊ាន គឹមសៀន បានធ្លាក់ខ្លួនឈឺ និងបញ្ជូនចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសម: ។ 

សូមបញ្ជាក់ថា : ដោយទទួលបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសំណាក់ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី រួមជាមួយក្រុមគ្រូពេទ្យជំនាញក្នុងការព្យាបាល ធ្វើឱ្យស្ថានភាពជំងឺរបស់លោកគ្រូព្រឹទ្ធាចារ្យ បានធូរស្រាល និងចាក២ចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ ។

ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុក  គឺបានឧបត្ថម្ភទំនុកបម្រុងដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។

លោកគ្រូព្រឹទ្ធាចារ្យ ស៊ាន គឹមសៀន និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងគោរពជូនពរ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន  ម៉ាណែត ជានាយករដ្ឋមន្រ្ដីនៃកម្ពុជា នីតិកាលទី ៧នៃរដ្ឋសភា បន្ដដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព វឌ្ឍនភាព និងភាពសម្បូរសប្បាយរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ និងសូមអរគុណក្រុមគ្រូពេទ្យ TYDA ៕

Tags

Comment