• Today: December 22, 2024

ចាប់ទាំងចោរចាប់ទាំងអ្នកទិញផលពីចោរ បញ្ជូនទៅតុលាការ

 

ភ្នំពេញ ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នេះ បានចាប់បញ្ជូនជនសង្ស័យជាចោរ២នាក់ និងអ្នកទទួលផលពីចោរកម្មម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការចោទប្រកាន់ជាផ្លូវការ ។


ជនសង្ស័យទាំង៣ នាក់ ៖
   ១.ឈ្មោះ ជា ពិសិដ្ឋ ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ចោរ) ។
   ២.ឈ្មោះ ង្វៀង យ៉ាងហៀង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាងកាត់សក់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចំការចេក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ  (ចោរ) ។ 
   ៣-ឈ្មោះ ប៉ែន ធូ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងម៉ូតូ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (អ្នកទទួលទិញផលចោរកម្ម) ។ 
   វត្ថុតាងចាប់យក៖ ម៉ូតូរបស់ជនរងគ្រោះ១គ្រឿងម៉ាកហុងដាស្គូពី ពណ៌ស សេ៊រីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ១IJ-៩២៩២ ។
   សូមបញ្ជាក់ថា កាលពីវេលារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២ ៣ កម្លាំងការិយាល័យជំនាញបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៣នាក់ ម្នាក់ឈ្មោះ ជា ពិសិដ្ឋ ឃាត់ខ្លួននៅផ្ទះសំណាក់អរុណរះ ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

    ឈ្មោះ ប៉ែន ធូ  ឃាត់ខ្លួននៅចំណុចក្នុងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងឈ្មោះ ង្វៀង យ៉ាងហៀង ឃាត់នៅចំណុចមាត់ទន្លេ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសលួច ប្រព្រឹត្តនៅចំណុចមុខក្រុមហ៊ុនលក់គ្រឿងសង្ហារឹម ផ្លូវលេខ១០១៩ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ។

    ជនរងគ្រោះដែលជាម្ចាស់ម៉ូតូដែលចោរលួចនោះមានឈ្មោះ អ៊ូច សូណារុម ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន ។ នៅថ្ងៃខែខាងលើនេះជនរងគ្រោះបានទុកម៉ូតូនៅចំណុចមុខក្រុមហ៊ុនលក់គ្រឿងសង្ហារឹម ផ្លូវលេខ១០១៩ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងឌុបគ្នាមកធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះទៅបាត់ ។ បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅសមត្តកិច្ច ទើបនគរបាលព្រហ្មទណ្ឌធ្វើការស្រាវឃាត់ខ្លួនជនសង្ស័យជាចោរលួច២នាក់ និងឈានទៅឃាត់ខ្លួនជនសង្ស័យជាអ្នករង់ចាំទទួលទិញផលចោរកម្មនោះទៀត៕

Tags

Comment