• Today: December 31, 2024

ពិតជាគ្មានសីលធម៌មែន មនុស្សរាប់ម៉ឺននាក់នាំគ្នាសប្បាយសង្ក្រាន្តឆ្នាំថ្មី បែជាយុវជនម្នាក់ ឈ្លាតឱកាសកេងចំណេញលើនារីភេទ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ព្រះសីហនុ៖ពិតជាគ្មានសីលធម៌ក្នុងខ្លួនមែននិងជាទង្វើរដ៏លាមកដែលសង្គមស្អប់ខ្ពើមបំផុតដែលយុវជនម្នាក់ឈ្លាតឱកាសកេងចំណេញលើស្ត្រីភេទចាប់ស្ទាប.ខណៈពេលប្រជាពលរដ្ឋរាប់ម៉ឺននាក់នាំគ្នាសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានអីត្រូវអាណាព្យាបាលនារីរងគ្រោះប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនឲ្យលុតជង្គង់សំពះចំពោះមុខមហាជនតែម្តង

ករណីយុវជនម្នាក់ ប្រព្រឹត្តទង្វើអសីលធម៌លើស្ត្រី ពេលជួបជុំគ្នាអបអរសារទសង្ក្រាន្តឆ្នាំថ្មីនេះ កើតឡើងនៅវេលាម៉ោង១៦និង៣០នាទី រសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ដែលឈរជើងប្រចាំការ ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព ក្នុងកម្មវិធីស្រង់ទឹកលេងកម្សាន្តសប្បាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី បានឃាត់ខ្លួន នៅចំណុចរង្វង់មូលព្រះថោងនាងនាគ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកព្រៃនប់ បានបញ្ជាក់ឲ្យដឹងថា ក្រោយកើតហេតុការណ៍នេះ "ភាគីរបស់គ្រួសារជនរងគ្រោះ មិនបានដាក់ពាក្យប្តឹងទៅតាមនិតីវិធីនោះទេ គ្រាន់តែឱ្យជនសង្ស័យធ្វើការសុំទោសនៅនឹងកន្លែង និងសុំឱ្យសមត្ថកិច្ចអាវុធហត្ថជំនាញនាំខ្លួនជនសង្ស័យធ្វើកិច្ចសន្យាអប់រំណែនាំ បញ្ឈប់ធ្វើសកម្មភាពអសីលធម៌បែបនេះតទៅទៀត"។

ជនសង្ស័យក្រោយធ្វើសកម្មភាពដើរបន្លំប្រព្រឹត្តិនូវទង្វើអសីលធម៌មកលើនារីរងគ្រោះក្រោយពេលឃាត់ខ្លួន គឺតម្រូវឲ្យលុតជង្គង់សុំទោសចំពោះមហាជន និងឲ្យសមត្ថកិច្ចអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់នូវសកម្មភាបបែបនេះទៀត៕

Tags

Comment