• Today: December 22, 2024

រថយន្ត Ford Ranger មួយគ្រឿង បើកបុករះចូលរោងមង្គលការកូនលោកប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ផ្អើលរត់ជាន់ជើងគ្នា បណ្តាលឲ្យរងរបួសមនុស្សជាច្រើននាក់ និងរថយន្ត ០៨គ្រឿង

ព្រៃវែង៖  កម្មវិធមង្គលការកូនប្រុស-ស្រីរបស់លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង កំពុងតែប្រព្រឹត្តទៅដោយភាពសប្បាយរីករាយើ ស្រាប់តែមានរថយន្ត Ford Ranger មួយគ្រឿង បានបើកបុករះរថយន្តជាច្រើនគ្រឿង និងមុខរោងការបង្កឲ្យផ្អើលភ្ញៀវរត់ជាន់ជើងគ្នា ក្នុងនោះបណ្ដាលឱ្យមនុស្សជាច្រើននាក់រងរបួសធ្ងន់-ស្រាល និងរថយន្តចំនួន០៨គ្រឿង បានរងការខូចខាតយ៉ាងដំណំ។ 

ហេតុការណ៍ រថយន្ត Ford Ranger បុករះរោងការកូនលោកប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែងនេះ បានកើតឡើង នៅវេលាម៉ោងប្រមាណជាង ២០យប់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ១១ ចំណុចមុខរោងការ ស្ថិតក្នុងភូមិស្គរដាច់ សង្កាត់តាកោ ក្រុង-ខេត្តព្រៃវែង។ 

តាមប្រភពប្រព័ត៌មាន បានឲ្យដឹងថា ម្ចាស់រថយន្ត Ford Ranger ០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BD-7787 ជាភ្ញៀវមកចូលរួមក្នុងកម្មវិធីមង្គលការកូនប្រុស-ស្រី លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង បានចេញពីរោងការក្នុងស្ថានភាពស្រវឹងជោកជាំហើយបើករថយន្តចេញពីកន្លែងចតរថយន្តក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករះរថយន្តជាច្រើនគ្រឿង រួចបុកចូលក្នុងរោងការផ្អើលភ្ញៀវរត់ជាន់ជើងគ្នាប្រសាច និងបណ្តាលឲ្យមនុស្ស ចំនួន ០៧នាក់ រងរបួសធ្ងន់ និងស្រាល ព្រមទាំងរថយន្ត ០៨គ្រឿងបានរងការខូចខាត។ ចំណែកអ្នកបើកបររថយន្តបង្ករងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជួនទៅកាន់ប្រទេសវៀតណាមធ្វើការសង្គ្រោះ។ សូមបញ្ជាក់ថា អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។ ចំណេករថយន្តបង្ក និងរថយន្តរងគ្រោះចំនួន០៨គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីរងចាំការដោះស្រាយគ្នា តាមនិតិវិធី ក្នុងនោះ ម្ចាស់រថយន្តរងការខួចខាតស្រាយសុំយកទៅជួសជុលខ្លួនឯង៕

Tags

Comment