• Today: December 22, 2024

ក្រុមហ៊ុន ឧកញ៉ា ជា សារ៉ន គ្រូជោគជ័យ ឆបោកប្រាក់ ក្រោមរូបភាព ដាក់ទុកវិនិយោគបានចំណេញខ្ពស់  អភិបាលខេត្តកំពតចេញមុខស្វែងរកដំដោះស្រាយ

ភ្នំពេញ៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ចេញមុខជួយស្វែងរកដំដោះស្រាយ ករណីប្រជាពលរដ្ឋរាប់រយគ្រួសារចាញ់បោកក្រុមហ៊ុន ឧកញ៉ា ជា សារ៉ន ជាគ្រូជោគជ័យម្នាក់ៗអស់លុយផ្ទុងម៉ឺនដុល្លារ តាមរយៈការដាក់ទុនវិនិយោគទទួលបានផលចំណេញខ្ពស់ចុងទឹកភ្នែកជូតក្បាលជង្គង់ ស្រែកយំរកថ្នាក់ដឹកនាំជួយអន្តរាគមន៍រកយុត្តិធម៌។

ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានអះអាងថា ពួកគាត់បានចាញ់បោក ក្រុមហ៊ុន ឧកញ៉ា ជា សារ៉ន ម្នាក់អស់លុយរាប់ពាន់ដុល្លារ តាមរយៈការអូសទាញ បញ្ចុះបញ្ចូល បណ្តាក់ទុនវិនិយោគដោយទទួលបានការប្រាក់ឬផលចំនេញខ្ពស់ពីក្រុមហ៊ុន។ ក្រុមប្រជាពលរដ្ឋ បានបន្ថែមទៀតថា ដោយជឿតាមការអូសទាញក្រុមហ៊ុន ជា សារ៉ន ពលរដ្ឋនាំគ្នាប្រមូលលុយកាក់មកដាក់វិនិយោគ ដោយអ្នកយកប្លង់ដី ប្លង់ផ្ទះ ទៅដាក់បញ្ចាំនៅធនាគារដើម្បីយកលុយមកធ្វើការវិនិយោគជាមួយក្រុមលោកគ្រូជោគជ័យ ជា សារ៉ន ចុងក្រោយទឹកភ្នែកជូតក្បាលជង្គង់ ប្រាក់ក៏បង់ ដីផ្ទះសំបែង ប្រឈមមុខខាងធនាគាររឹបអូស ទើបដឹងខ្លួនដូចខ្មោច៧ថ្ងៃ ក៏នាំគ្នាប្តឹងក្រុមហ៊ុន ឧកញ៉ា ជា សារ៉ន  ហើយពេលនេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានចេញមុខ ជួយស្វែងរកដំដោះស្រាយហើយ។

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នេះ រដ្ឋបាលស្រុកឈូក ខេត្តកំពត បានចេញសេចក្តីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋដែលមានវិវាទជាមួយក្រុមហ៊ុន  ជា សារ៉ន គ្រុប ជា្របថា  តាមអនុសាសន៏ណែននាំ ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិបាលខេត្ត   ម៉ៅ ធនិន  នឹងអញ្ជើញដឹកនាំដោះស្រាយ សម្របសម្រូលវិវាទ ក្រៅប្រពន្ធតុលាការរវាង បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុន ជា សារ៉ន   គ្រុប នៅថ្ងៃទី២២ ខែមេសា ឆ្នាំ°២០២៣ នៅវេលាម៉ោង ៦និង៣០នាទីព្រឹក ស្ថិតក្នយងវត្តអង្គឈូក នៅភូមិឈើទាល ឃុំ-ស្រុកឈូក ខេត្តកំពត ។ 

រដ្ឋបាលស្រុកឈូក ក៏បានបញ្ជាក់ថា "សូមបងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ពន្ធ័ក្នុងវិវាទនោះ សូមអញ្ជើញចូលរួមកុំបីខាននិងយកឯកសារពាក់ព័ន្ធមកជាមួយ"។

សូមរំលឹកថា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋរាប់រយគ្រួសាររងគ្រោះដោយសារចាញ់បោកក្រុមហ៊ុន ជា សារ៉ន គ្រុប ជាគ្រូជោគជ័យម្នាក់ បានប្រើយុទ្ធសាស្ត្រអូសទាញ ញ្ចុះបញ្ជូលប្រជាពលរដ្ឋឲ្យប្រមូលលុយមកដាក់ទុកវិនិយោគជាមួយក្រុមហ៊ុនដើម្បីទទួលបានផលចំណេញការប្រាក់ខ្ពស់។

យោងទៅតាមកិច្ចសន្យា រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ បានបញ្ជាក់ថា  ភាគី ខ អ្នកទិញដីបង់ប្រាក់ផ្តាច់ក្នុងតម្លៃ ១២០០០ដុល្លារទៅឲ្យក្រុមហ៊ុន ភាគី ខ នឹងទទួលបានការប្រាក់ចំណេញប្រចាំខែ ២៣៥ដុល្លា រាងរាល់ខែក្នុងរយះពេល ៦០ខែ ទីបំផុតប្រជាពលរដ្ឋរាប់រយគ្រួសារត្រូវរងគ្រោះខាងបង់ទាំងប្រាក់កាស និងជំពាក់បំណុលធនាគារវ័ន្តក។

ពាក់ព័ន្ធរឿងរ៉ាវអាស្រូវក្រុមហ៊ុន ជា សារ៉ន គ្រុប របស់លោកឧកញ៉ា ជា សារ៉ន ឆបោកប្រជាពលរដ្ឋនោះ មិនអាចទំនាក់ទំនងដើម្បីបកស្រាយបំភ្លឺបាននោះទេ៕

Tags

Comment