• Today: December 22, 2024

ផ្កាយពីរសេះហោះ អួតថាជាជំនួយការឯកឧត្តម ហ៊ុន ម៉ាណែត បោកប្រាស់លុយប្រជាពលរដ្ឋ ចំនួន១ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្រមខណ្ឌ ត្រូវអាវុធហត្ថចាប់ខ្លួន

ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នេះ បានបង្ហញមុខជនសង្ស័យម្នាក់ ដែលក្លែងបន្លំខ្លួនជាមន្ត្រីជាន់ខ្ពស់យោធាថ្នាក់ឧត្តមសេនីយ៍ទោនិងអះអាងជាជំនួយការផ្ទាល់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជការងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ដើរបោកប្រាស់ប្រជាពលរដ្ឋយកលុយ ចំនូន១ម៉ឺនដុល្លារ ធនាដើម្បីរត់ការចូលក្រមខណ្ឌ ត្រូវបានចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលការ។

តាមប្រភពពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ​មានឈ្មោះ ផ​ន ច័ន្ទ​ផានិត ជាអ្នក​រកស៊ីគួ​ក​ជេរ​ដី និង​ជា​តៃកុង​ឡាននៅ​ចំណុច​មុខ​ផ្សារ​បុរី​ពិភព​ថ្មី កំ​បូល​៣ ភូមិ​ថ្មដា សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ត្រូវបានចាប់ខ្លួនបន្ទាប់មានបណ្តឹងពីជនរងគ្រោះ ដោយដកហូតអាវុធខ្លូ០១ដើម និងឯកសារក្លែងក្លាយមួយចំនួនទៀត។

អាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា កាលពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៣ កន្លងមកនេះ មន្ត្រី​កងរាជអាវុធហត្ថ​ បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ម្នាក់ ប្តឹងជនសង្ស័យ​ឈ្មោះ ផ​ន ច័ន្ទ​ផានិត ពាក់ព័ន្ធ​ករណី​ឆបោក និង​ក្លែង​ឯកសារ​សារ​ធារ​ណៈ ដោយ​ជនសង្ស័យ​បាន​អះអាង​ថា ខ្លួន​ពាក់​ស័ក្តិ ឧត្តមសេនីយ៍ទោ ជា​ដៃស្តាំ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត គឺ​អាច​ជួយ​ឲ្យ​ជន​រង​គ្រោះ​ចូល​ក្របខ័ណ្ឌ​បាន តែ​ត្រូវ​ប្រគល់​ប្រាក់​ចំនួន ១០ ០០០​ដុល្លារ។ ប្រភពឲ្យដឹងទៀតថា ជនសង្ស័យ​បាន​បង្ហាញ​រូបថតដែលថតជាមួយ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​ថត​ជាមួយ​ថ្នាក់ដឹកនាំ​ផ្សេង​ទៀតឲ្យមើល ទើប​ធ្វើ​ឲ្យ​ជន​រង​គ្រោះ មានការ​ជឿ​ទុកចិត្ត ព្រម​ប្រគល់​ប្រាក់​ជា​ដំណាក់កាលឲ្យ​ទៅ​ជនសង្ស័យ ដើម្បី​រត់ការ​ចូល​ក្របខ័ណ្ឌរដ្ឋ។

បន្ទាប់ពីទទួលលុយជនសង្ស័យ បានតម្រូវឲ្យជនរងគ្រោះផ្ញើ​ប្រវត្តិរូប​ផ្ទាល់ខ្លួន រូបថត និង​ឯកសារ​ផ្សេង​ៗ ដើម្បី​បំពេញបែបបទ​បញ្ចូល​ក្របខ័ណ្ឌ​។ បន្ទាប់​មកទៀត ជនសង្ស័យ​ក៏​បាន​ប្រគល់អត្តសញ្ញាណប័ណ្ណ​កងទ័ព និង​លិខិត​បញ្ជា​បេសកកម្ម ទៅ​ជន​រង​ដើម្បីគ្រោះ​ប្រើប្រាស់។ ប្រភពបន្តថា លុះក្រោយមកទៀត ជនរងគ្រោះបាន​សួរ​រក​ប្រាក់ខែ​រដ្ឋពីអង្គភាព និង​មេ​កើយជនសង្ស័យ​បាន​ប្រាប់​ថា ចាំ​សួរ​ថ្នាក់លើ​ឲ្យ និង​រក​លេស​ដោះសារ​រហូត ទើប​ជន​រង​គ្រោះ​ដឹង​ថា ខ្លួន​ត្រូវ​បាន​ចាញ់បោក​គេ ក៏​ដាក់​ពាក្យបណ្តឹង​នៅ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​តែ​ម្តង ។

ក្រោយពីចាប់ខ្លួន សង្ស័យឈ្មោះ ផ​ន ច័ន្ទ​ផានិត បាន​ទទួលស្គាល់​ថា "ខ្លូនពិតជា​បាន​ទទួល​ប្រាក់​ពី​ជន​រង​គ្រោះ ដើម្បី​រត់ការ​ចូល​ក្រប​ខ័​ណ្ណ​ពិតប្រាកដ​មែន ដែល​ការ​រត់ការ​ចូល​ក្របខ័ណ្ឌ​នេះ គឺ​ខ្លួន​បាន​ក្លែង​ឯកសារ​ប្រគល់​ឲ្យ​ជន​រង​គ្រោះ និង​បាន​ទទួល​លុយ​ពី​ជន​រង​គ្រោះទើបតែ​បាន ៨ ០០០​ដុល្លារ​ប៉ុណ្ណោះ ក៏​ត្រូវ​ជន​រង​គ្រោះ​ចាប់​ចំណុចខ្សោយ​បាន​ថា ខ្លួន​ឆបោក​តែ​ម្តង​"។

សូមបញ្ជាក់ថា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ធ្លាប់​បាន​លើកឡើងថា  “​បញ្ហា​មួយ​ដែល​បាន​កើត​ឡើងជា​រឿយ​ៗ ជា​ច្រើន​ឆ្នាំ មក​ហើយ​ គឺការ​ឆ្លៀតឱកាស​ប្រើប្រាស់​ឈ្មោះ​របស់​ឥស្សរជន​សំខាន់​ៗ រួម​ទាំង​រូប​ខ្ញុំ​ផ្ទាល់​ពី​សំណាក់​បុគ្គល​មួយ​ចំនួន ដើម្បី​ប្រព្រឹត្តិ​នូវ​អំពើ​មិនល្អ ដែល​ពេល​ខ្លះ​ធ្វើ​ឲ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​សិទ្ធិ និង​ផលប្រយោជន៍​របស់ ប្រជាពលរដ្ឋ ដ៏​ទៃ​ទៀត​។ យើង​ត្រូវ​ព្យាយាម​រួម​គ្នា​លុប​បំបាត់​ទ​ង្វើ​ខ្វះ​ភាព​សុចរិត​បែប​នេះ​”​។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់ថា “​អ្នកណា​ក៏ដោយដែល​យកឈ្មោះ​ឯកឧត្តម​ទៅ​ប្រើដូចថា ជា​ជំនួយការ​ផ្ទាល់ ជំនូយការមិនផ្ទាល់ ជំនួយការពិសេស ឬជំជួការឆ្វេថ ស្តាំស្អីៗ....! ដើរចាប់យកដីគេ ឬធ្វើ​ខុសច្បាប់ អាជ្ញធរមានសមត្ថកិច្ចចាប់ទៅ ចាប់​ទៅ​មិនបាច់​សួរ​យោបល់​ទេ និងបើ​ប្រាប់​ឯកឧត្តមបានដឹងោង ដើម្បីដាក់ប្តឹង​ថែម​ពីលើ​ទៀត​"។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានមន្ត្រីជំនាញសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕

 

Tags

Comment