• Today: December 22, 2024

ក្រុមគ្រូពេទ្យស្ម័ក្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះព្យាបាលងំងឺជូនប្រជាពលរដ្ឋឃុំមហាខ្ញូង


កំពង់ចាម៖ ក្រុមគ្រូពេទ្យស្ម័ក្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចុះជួយព្យាបាលជំងឺទូទៅជួនប្រជាពលរដ្ឋ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នេះ ។ 


ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថ នៃក្រសួងព័ត៌មាន ប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំមហាខ្ញូង បានដឹកនាំក្រុមការងារចុះមូលដ្ឋាន និងក្រុមគ្រូពេទ្យស្ម័ក្រចិត្ត ចុះព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ ក្នុងបរិវេនវត្តមហាខ្ញូង ឃុំមហាខ្ញូង ស្រុកកោះសូទិនដោយឥតគិតថ្លៃ។ 
ឯកឧត្តម លី វ៉ាន់ហុង បានលើកឡើងថា ដោយមានយកចិត្តពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់តាំងក្រុមការងារចុះពង្រឹងមូលដ្ឋានស្រុក ឃុំ និងភូមិ ព្រមទាំងក្រុមគ្រូពេទ្យស្ម័ក្រចិត្តសហការជាមួយអាជ្ញាធរ បានចុះពិនិត្យសុខភាព ព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងផ្តល់ថ្នាំសង្កូវផងដឺរ។ ឯកឧត្តម លី វ៉ាន់ហុង បានដឹកនាំក្រុមការងារពិនិត្យមើលការកសាងអគារស្នាក់ការគណបក្សថ្មីមួយកន្លែងផងដែរ។ 
ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថ នៃក្រសួងព័ត៌មាន ប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំមហាខ្ញូង បានអំពាវដល់ប្រជាពលរដ្ឋ ត្រូវអញ្ជើញចូលរួមឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណ្តិទី៧ ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នាជាពិសេសកុំភ្លេចគណបក្សប្រជាជនដែលបានជួយសង្គ្រោះអាយុជីវិតរបស់យើងគ្រប់គ្នាចេញពីរបបប៉ុល ពត និងធ្វើការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចំរើនដូចសព្វថ្ងៃនេះ។ 
ក្នុងឱកាសនោះ ឯកឧត្តម លី វ៉ាន់ហុង ឧប្ថម្ភថវិកាចំនួន៤លានរៀលជួលជ្រុលផ្លូវមួយខ្សែរ ,ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានក្រុមការងារចុះជួយភូមិអង្គជ័យលើ ឃុំមហាខ្ញូង និងក្រុមការងារបានឧប្ថម្ភនូវទឹកប្រាក់ ចំនួន៤លានរៀល ,ចូលបុណ្យ២០មឺនរៀន និងចងដៃកូនប្រុស ស្រីក្រុមការងារថ្នាក់ភូមិ២០ម៉ឺនរៀលផងដែរ៕

Tags

Comment