• Today: December 22, 2024

ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់ នាំគ្នាយក​ឯកសារ​មក​​ដាក់នៅស្នងការនគរបាលខេត្តកំពត ក្រោយ​ឃាត់ខ្លួន​​ឧកញ៉ា​ ជា សា​រ៉​ន និងបក្សពួក ចំនួន០៨​នាក់ទៀត

​កំពត៖ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នេះ មានប្រជាពលរដ្ឋ រាប់ពាន់នាក់មកពីគ្រប់ទិសទី ដែលរងគ្រោះដោយចាញ់បោកក្រុមហ៊ុនដីឡូត៍ ឧកញ៉ា ជា សារ៉ន បានយកឯកសារពាក់ព័ន្ធមកដាក់នៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីទទួលបានដំណោះស្រាយ។

សូមរំឭកថា កាលពី​ថ្ងៃ​ទី​២២ ខែមេសា ២០២៣នាពេល​ថ្មី​ៗ​កន្លងទៅនេះបន្ទាប់ពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះទៅធ្វើការសម្របសម្រួល និងដោះស្រាយ ករណីក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍ ឧកញ៉ា ជា សារ៉ន ជាមួយនឹងប្រជាពលរដ្ឋ រាប់ពាន់គ្រួសារនៅ​ក្នុងបរិវេណវត្ត​ឈូក ស្ថិតនៅភូមិឈើទាល ឃុំ​ឈូក ស្រុកឈូក ខេត្តកំពត ក្រោយមកកម្លាំងនគរបាលខេត្តកំពត បានឃាត់ខ្លួន ឧកញ៉ា ជា សារ៉ន ជាប្រធានក្រុមហ៊ុន ជា សារ៉ន គ្រុប និងបក្ខពួក ចំនួន០៨នាក់ទៀត មកកាន់ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ ដើម្បីសាកសួរ។

មកដល់ពេលនេះ មាន​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់មក​ពី​ស្រុក​ និង​ឃុំ​នា​នាយក​ឯកសារ ដែល​មានការ​ពាក់ព័ន្ធ​ទិញ​ដី​ឡូត៍​ពី​ក្រុមហ៊ុន​លោក​ ជា សា​រ៉​ន និង​ពលរដ្ឋ​ខ្លះ បាន​ដាក់​លុយរាប់​ម៉ឺន​ដុល្លារ​ឱ្យទៅ​ក្រុមហ៊ុន ជា សា​រ៉​ន ទទួល​បានការ​ប្រាក់ និង​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​ អត់​លុយ​បាន​យក​ប្លង់​ដី​យក​ទៅ​ដាក់​នៅ​ធនាគារឯកជន ហើយ​យក​លុយ​មក​ដាក់​អោយ​ក្រុមហ៊ុន ដើម្បី​ទទួល​បានការ​ប្រាក់ ។

ពលរដ្ឋ​ដែល​អះអាង​ថា ចាញ់បោក​ក្រុមហ៊ុន​បាន​កាន់​ឯកសារ​យក​មក​ដាក់​នៅ​ស្នងការដ្ឋាននគរបាលខេត្តកំពត កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ រហូតមកដល់ថ្ងៃទី២៦ខែមេ​សា ឆ្នាំ​២០២៣ ។ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ឈ​ន សកល ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​រលួស ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក បាន​និយាយ​នៅ​មុខ​ស្នងការ​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃ​ទី​២៤រហូតដល់ថ្ងៃទី២៦ ខែមេសា​ឆ្នាំ​២០២៣នេះ ថា បន្ទាប់​ពី​មាន​ដំណឹង​ថា លោក​ឧកញ៉ាជា សា​រ៉​ន ត្រូវ​បាន​នគរបាល​ចាប់ឃាត់ខ្លួន និង​ក្រុម​គូកន​នោះ​មាន​គេ​ប្រាប់​ថា បើ​មាន​ឯកសារ​ច្បាស់លាស់​ជាមួយ​ក្រុមហ៊ុន​ជា សា​រ៉​ន រូតរះ​មក​ដាក់​នៅ​ស្នងការ ។ពលរដ្ឋ​រូប​នោះ​បាន​និយាយ​ថា ខ្លួន​បាន​យក​ប្លង់​ដី​ទៅ​ដាក់​នៅ​ធនាគារ​បាន​ប្រាក់​ ចំនួន២ម៉ឺន ២ពាន់​ដុល្លារ​ក្នុង​កិច្ចសន្យា​ថា យក​មក​ទិញ​រថយន្ត ។

ប៉ុន្តែ​លុយ​បាន​មក​នោះ មិន​បាន​យក​ទៅ​ផ្ទះ​ទេ បាន​ត្រឹមតែ​រាប់ ហើយ​មាន​រថយន្ត​ក្រុម​ហ្ន៊​ន​ជា សា​រ៉​ន ចាំ​ដឹក​ដើម្បី​យក​ប្រាក់​ទៅ​ទិញ​ដី​ឡូត៍​បាន​ចំណេញ​​ភាគហ៊ុន។ ពលរដ្ឋ​ដដែល​បាន​និយាយ​ប្រាប់​ថា ខ្លួន​បាន​ទទួល​លុយ​ជា​ប្រាក់​ការ​ពី​ក្រុមហ៊ុន​ជា សា​រ៉​ន ក្នុង​មួយ​ខែ​៤០០​ជាង​ដុល្លារ តែ​យកការប្រាក់​បាន​ពី​ក្រុមហ៊ុន​បាន​ត្រឹមតែ​៦​ខខែតែប៉ុណ្ណោះ​។

ក្រោយមក ខាង​ក្រុមហ៊ុន​ជា សា​រ៉​ន លែងអោយ​ការ​ប្រាក់​មក​គាត់ ស្រាប់​ខាង​អនាគារ​ចេញ​មុខ​មក​ទារបំណុល​ពី​គាត់​រយៈពេល​ ៦​ខែ
ឈ្មោះឈន សកល រស់នៅភូមិ ក្រងរលួយ ឃុំក្រាំងស្នាយ ស្រុកឈូកខេត្តកំពត បានបន្តនិយាយ​ថា យើង​បាន​ចាញ់កលល្បិចផ្ដិត​មេដៃ និង​ធ្វើ​កិច្ចសន្យា​ជាមួយ​ធនាគារ​រួច​អស់​ទៅ​ហើយ​តាម​ពិត​ទៅ​ខាង​ក្រុមហ៊ុន និង​បុគ្គលិក​ធនាគារ​គេ​បាន​និយាយ​ត្រូវរ៉ូវ​គ្នា​អស់ហើយ ទើប​ម្នាក់​ៗ​អស់​ប្លង់​ដី​ដោយសារ​ចាញ់បោក​ខាង​ក្រុមហ៊ុន ។

នៅ​ការិយាល័យ​ស្នងការនគបាលខេត្តកំពតព្រ​ហ្មទណ្ឌ​កំរិត​ស្រាល​បាននិយាយ​ថាប្រជាពលរដ្ឋ​ដែល​បាននាំ​គ្នា​យក​ឯកសារ​មក​ដាក់​ស្នងការ​នេះ សុទ្ធតែ​ពាក់ព័ន្ធ​ជាមួយក្រុមហ៊ុនលោកឧកញ៉ាជា សារ៉ន ចំនួន​ឯកសារ​មិន​ទាន់​បានដឹង​នៅឡើយនោះទេ ចំព្រោះ​ប្រជាពលរដ្ឋ​ដែលកំពង់​កាន់​ឯកសារ​ពាក់ព័ន្ធមក​ដាក់​នៅស្នងការដ្ឋាននគរបាលខេត្តជា​បណ្ដើរ​៕ដោយ៖ សឹង រ៉ាត់



Tags

Comment