ភ្នំពេញ៖ ធំក្លិនមិនស្រួលហើយ! លោកស្នងការរងខេត្តស្វាយរៀងម្នាក់ ត្រូវបានប្រជាពលរដ្ឋ រងគ្រោះសម្រេចដាក់ពាក្យបណ្តឹងជួនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ពាក់ព័ន្ធរឿងអំពើពុករលួយស៊ីដាច់លុយជាង ៣ម៉ឺនដុល្លារ ដែលយកទៅរត់ដើម្បីចូលបម្រើការងារក្រមខណ្ឌមន្ត្រីនគរបាលជាតិអត់បានសម្រេច។
លោក ចាន់ ខេមរៈ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិ ស្វាយកោ ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានថ្លែងប្រាប់ MSJ TV នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នេះថា «ពាក់ករណីលោកស្នងការរងម្នាក់ នៃស្នងការដ្ឋានខេត្តស្វាយរៀងដែលយកលុយទៅរត់ការដើម្បីឱ្យកូនបានចូលក្រមខណ្ឌជាមន្ត្រីនគរបាលជាតិ មិនបានសម្រេចគិតដល់ពេលនេះ លោកស្នងការរងរូបនោះ មិនទាន់បានដោះស្រាយជាមួយលោកបញ្ចប់នៅឡើយទេ»។
លោក ចាន់ ខេមរៈ បានបន្តទៀតថា «ករណីនេះលោកបានដាក់ពាក្យបណ្តឹងគោរពជូនសម្តេចក្រឡាហោម ស ខេង រួមរាល់ហើយដើម្បីស្នើសុំសម្តេចជួយអត្តរាគន៍ និងដោះស្រាយរឿងនេះ»។ ក្នុងនោះលោក ចាន់ ខេមរៈ មិនបានបកស្រាយបន្ថែមទៀតទេ ដោយគាត់ប្រាប់ថាជាប់រវុល។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា លោកវរសេនីយ៍ឯក កែវ ភាគ មានតួនាទីស្នងការរង ទទួលផែនអត្តសញ្ញាណកម្ម ត្រូវបានប្រជាពលរដ្ឋម្នាក់ មានឈ្មោះ ចាន់ ខេមរៈ ដាក់ពាក្យបណ្តឹងគោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសម្តេចជួយអន្តរាគន៍ និងស្វែងរកយុត្តិធម៌ ដោយសារលោកស្នងការរងរូបនេះ បានទទួលប្រាក់ ចំនួន៣ ៦០០០ដុល្លារ រហូតដល់ពេលនេះ មិនទាន់ប្រគល់ឱ្យុំម្ចាស់លុយវិញនៅឡើយទេ។ ប្រភពបានបន្តទៀតថា ប្រាក់ដែលនោះ គឺលោក កែវ ភាគយកទៅដើម្បីរត់ការឱ្យចូលបម្រើការងារក្រមខណ្ឌនគរបាល ប៉ុន្តែត្រូវបានបរាជ័យ ទើបម្ចាស់ប្តឹងដើម្បីទាមទាយកលុយវិញ។
យោងតាមពាក្យបណ្តឹង ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះ គោរពជូនសម្ដេចក្រឡាហោម ស ខេង បុរសឈ្មោះ ចាន់ ខេមរៈ បានសរសររៀបរាប់ថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ឈ្មោះ កែវ ភាគ ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលជាតិ (ឋានន្តរសក្តិវរសេនីយ៍ឯក ឋានៈជាស្នងការរងនគរបាលខេត្តស្វាយ រៀង) មានទីលំនៅភូមិត្របែក ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានមកទំនាក់ទងគ្នាដើម្បីជួយរត់ការកូន ចំនួន០២នាក់ គឺឈ្មោះ ខុន ម៉ារីណា ភេទស្រី និងឈ្មោះ ខុន សុវណ្ណបញ្ញា ភេទប្រុស ឲ្យបានចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយយកប្រាក់ ចំនួន៤ ៣០០០ដុល្លារ និងសន្យាថាបើមិនមានឈ្មោះក្នុងចូលក្របខ័ណ្ឌនគរបាលជាតិនឹងប្រគល់ប្រាក់គ្រប់ចំនួនវិញ។
ក្នុងបណ្តឹងបានសរសេរទៀតថា ដោយសារចង់ឱ្យកូនៗបានក្របខណ្ឌនគរបាលជាតិ បានយល់ព្រម ប្រគល់ប្រាក់ឱ្យលោក កែវ ភាគ ស្នងការរងខេត្តស្វាយរៀង ជាបន្តបន្ទាប់ដូចតទៅ៖ លើកទី១- នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៨និង៤៥នាទី ទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ។ លើកទី២- នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៣និង៣៥នាទី ទឹកប្រាក់ចំនួន ៥ពាន់ដុល្លារ។ លើកទី3- នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១២ និង១៥នាទី ទឹកប្រាក់ចំនួន ១ម៉ឺន៨ពាន់ដុល្លារ។ លើកទី៤- នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩និង៣៥នាទី ទឹកប្រាក់ ចំនួន១ម៉ឺនដុល្លារ សរុបទឹកប្រាក់រូបខ្ញុំ ប្រគល់ឲ្យឈ្មោះកែវ ភាគ ៤ម៉ឺន៣ពាន់ដុល្លារ។
ក្រោយការប្រលងចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ មិនទទួលបានលទ្ធផលជោគជ័យ លោក កែវ ភាគ ស្នងការរងបានប្រគល់ប្រាក់មកវិញ ចំនួន៧ពាន់ដុល្លារ នៅសល់ប្រាក់ ចំនួន៣ម៉ឺន៦ពាន់ដុល្លារគាត់សន្យាថានឹងប្រគល់មកឲ្យរូបខ្ញុំនៅខែកុម្ភៈ ឆ្នាំ២០២៣ ពេលដល់ថ្ងៃកំណត់ហើយឈ្មោះកែ ភាគ បានកុហកថា ចាំថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ គាត់នឹងប្រគល់ប្រាក់ឱ្យគ្រប់ចំនួន លុះដល់ថ្ងៃកំណត់ឈ្មោះ កែវ ភាគ មិន បានប្រគល់ប្រាក់ដូចការសន្យាខលទូរស័ព្ទទៅឈ្មោះ កែវ ភាគ តែគាត់មិនលើកទូរស័ព្ទ ទើមសម្រេចដាក់ពាក្យបណ្តឹងជូនសម្តេចក្រឡាហោម ស ខេង តែម្តង។
នៅព្រលប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នេះ អង្គភាពយើងមិនអាចទំនាក់ទំនង ដើម្បីសុំការបកស្រាយពីលោកវរសេនីយ៍ឯក កែវ ភាគ ស្នងការរងទទួលផែនអត្តសញ្ញាណកម្ម នៃស្នងកការដ្ឋានខេត្តស្វាយរៀង ជុំវិញករណីចោទប្រកាន់ខាងលើនេះបានឡើយ៕
Comment