• Today: December 22, 2024

ប្រជាកសិករខេត្តកំពតមានសង្ឃឹមថាដោយគោលនយោបាយរាជរដ្ឋាភិបាលថ្មីនឹងជួយជំរុញជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរបន្ថែមទៀត


(កំពត)៖      នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ លោក ទុយ រុំ អភិបាលរងស្រុកទឹកឈូ បានឲ្យដឹងថា អំពីបង្ហាញសុទិដ្ឋិនិយម និងការប្តេជ្ញាចិត្ត ក្នុងការចូលរួមសហការជាមួយមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ដើម្បីឲ្យការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលទទួលបានលទ្ធផលជាផ្លែផ្កា។ 
    ប្រជាកសិករខេត្តកំពតបង្ហាញការគាំទ្រចំពោះយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ពិសេសគោលនយោបាយអាទិភាព៦ចំណុចរបស់រាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតសំខាន់លើការងារលើកកម្ពស់វិស័យកសិកម្ម ហើយតាមរយៈគោនយោបាយនេះកសិកររំពឹងថានឹងធ្វើឲ្យជីវភាពពួកគេកាន់តែប្រសើរឡើង។
    ប្រជាពលរដ្ឋជាកសិកររស់នៅឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត បានបង្ហាញការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងចំពោះយុទ្ធសាស្ត្រ និងគោលនោបាយរបស់រាជរដ្ឋាភិបាលថ្មី  ដែលបានផ្តោតសំខាន់លើការងារនិងលើកកម្ពស់វិស័យកសិកម្ម តាមរយៈការជួយបណ្តុះបណ្តាលជំនាញដាំដុះឲ្យទទួលបានទិន្នផលខ្ពស់ និងការជួយស្វែងរកទីផ្សារល្អ និងមានស្ថិរភាព។

    ប្រជាកសិករទាំងនោះបានសប្បាយចិត្ត ហើយនិងរំពឹងថា តាមរយៈគោលនយោបាយនេះ នឹងអាចប្រែក្លាយជីវភាព មុខមាត់ថ្មីរបស់កសិករឲ្យកាន់តែប្រសើរ និងជួយកាត់បន្ថយការធ្វើចំណាក់ស្រុក។

    នៅជាមួយគ្នានេះដែរ លោក ទុយ រុំ អភិបាលរងស្រុកទឹកឈូ បានបញ្ជាក់ឱ្យដឹងផងដែរថា ក្នុងនាមជាអាជ្ញាធរស្រុក ពិតជារំភើប និងសប្បាយរីករាយក្រៃលែង ដែលរាជរដ្ឋាភិបាលថ្មីដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ពិសេសគោលនយោបាយលើកកម្ពស់វិស័យកសិកម្មជាអាទិភាព ហើយគោលនយោបាយនេះនឹងអាចជួយពលរដ្ឋក្នុងមូលកាន់តែមានជិវភាពល្អប្រសើរថែមទៀត  កាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុកផងដែរ ។

    ប្រជាកសិករ និងអាជ្ញាធរស្រុកទឹកឈូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលថ្មី ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រ ក៏ដូចជាគោលនយោបាយអាទិភាព ដើម្បីលើកកម្ពស់វិស័យកសិកម្មឲ្យកាន់តែល្អប្រសើរឡើង  ហើយថាពួកគាត់កាន់តែមានក្តីសង្ឃឹម និងមើលឃើញអនាគតដ៏ត្រចះត្រចង់របស់ខ្លួន និងកូនចៅកាន់តែច្បាស់ នៅពេលដែលរាជរដ្ឋាភិបាលថ្មីដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានបង្កើតឡើងដោយជោគជ័យ។(សឹង រ៉ាត់)


Tags

Comment