• Today: December 22, 2024

ព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀង នាំយកទៀនព្រះវស្សា និងទេយ្យទាំនប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៤វត្ត ក្នុងក្រុងបាវិត


(ស្វាយរៀង)៖    លោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងភរិយា រួមទាំងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងសហការី នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ បាននាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន០៤វត្តរួមមាន៖ វត្តពោធិ៍ថ្មី, វត្តតាឡុក, វត្តព្រៃយាយ និងវត្តតាពៅ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។


   ទៀនព្រះវស្សា និងទេយ្យទាន ដែលលោក ខាំ សុផារី រួមនឹងសហការីនាំទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាទាំង៤រួមមាន៖ ទៀនព្រះវស្សា០៤គូរ, អង្ករ០៤បាវ, មីម៉ាម៉ា២០កេស, ទឹកដោះគោខាប់០៤កេស, ត្រីខកំប៉ុង០៤កេស, ទឹកក្រូច២០កេស, ទឹកត្រី២០យួរ, ទឹកសុីអុីវ២០យួរ, ទឹកសុទ្ធ ២០កេស, ស្ករស២០គីឡូក្រាម, ប៊ីចេង ២០គីឡូក្រាម, តែ០៤កញ្ចប់ធំ, ធូប០៤ដុំ, ទៀន០៤ដុំ, នំធុង០៨ធុង និងប្រគេនស្លាដកដល់ព្រះសង្ឃចំនួន៨៤អង្គ (សរុបបច្ច័យទិញសម្ភារគ្រឿងទេយ្យទានអស់ចំនួន១១,៣៣៨,០០០រៀល)។
   នាឱកាសនោះដែរ លោក ខាំ សុផារី ក៏ជូនដល់លោកគ្រូអាចារ្យ និងគណៈកម្មការវត្តចំនួន១,៥០០,០០០រៀល ព្រមទាំងបានប្រគេនបច្ច័យបង្សុកូលចំនួន ៤,៨៩០,០០០រៀល និងបានប្រគេនបច្ច័យកសាងបល្ល័ង្កព្រះវិហារ វត្តតាពៅ ចំនួន ១,៦០០ដុល្លារផងដែរ។ សរុបបច្ច័យចំណាយទាំង០៤វត្តអស់ ចំនួន១៧,៧២៨,០០០ រៀល និងចំនួន ១,៦០០ ដុល្លារ៕

Tags

Comment