• Today: December 22, 2024

ការបើកស្ពានហាលមុខប្រាសាទអង្គរវត្ត ក្នុងអំឡុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនឹងទាក់ទាញអ្នកទេសចរកាន់តែច្រើន

សៀមរាប៖ អាជ្ញាធរជាតិអប្សរា នឹងបើកឲ្យទេសចរដើរឆ្លងស្ពានហាលមុខប្រាសាទអង្គរវត្តជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ភ្ញៀវទេសចរចូលទស្សនាប្រាសាទឣង្គរវត្ត និងដើម្បីទាក់ទាញទេសចរណ៍ក្នុងស្រុក និងក្រៅស្រុកចូលមកទស្សនាឲ្យបានច្រើន នាឱកាសនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ៖ «ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៣ ខែមេសា អាជ្ញាធរជាតិអប្សរា នឹងបើកឲ្យប្រើប្រាស់ស្ពានហាលប្រាសាទអង្គរវត្ត ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការចូលទស្សនាប្រាសាទឣង្គរវត្ត នាឱកាសនៃការរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងស្របពេលជាមួយនឹងពិធីចូលឆ្នាំប្រពៃណីខ្មែរ»។

ព្រឹត្តិការណ៍អង្គរសង្ក្រាន នឹងរៀបចំស្របគ្នាក្នុងពេលពិធីចូលឆ្នាំប្រពៃណីខ្មែរ ហេតុនេះអាជ្ញាធរជាតិអប្សារា ចង់សម្រួលការធ្វើដំណើរឆ្លងកាត់របស់ភ្ញៀវទេសចរក្នុងការចេញ និងចូលទស្សនាប្រាសាទអង្គរវត្តមានភាពងាយស្រួល។

សូមបញ្ជាក់ថា គម្រោងជួសជុលស្ពានហាល ដំណាក់កាលដំបូង បានចាប់ផ្ដើមនៅឆ្នាំ១៩៩៦ ក្រោមកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុនតាមរយៈសាកលវិទ្យាល័យសូហ្វីយ៉ា និងអាជ្ញាធរជាតិអប្សរា និងបានបញ្ចប់នៅឆ្នាំ២០០៧ ដែលមានប្រវែង១០០ម៉ែត្រ៕

Tags

Comment