• Today: December 22, 2024

TOP NEWS: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី "ខ្ញុំមិននឹកស្មានថា អភិបាលខេត្តល្ងង់ដល់ថ្នាក់ប៉ុណ្ណឹងទេ"

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាដាច់ណាត់មិនអនុញ្ញាតឲ្យមានការយកលុយកាត់ដាច់ខាតពីប្រជាពលរដ្ឋឆ្លងកាត់ឬចូលទៅកម្សាន្តលេងនៅខេត្តកែប និងបានស្តីបន្ទោសចំៗលើលោក សោម ពិសិដ្ឋ អភិបាលខេត្តមាត់សមុទ្រមួយនេះថា "សម្តេចមិននឹកស្មានថាអភិបាលខេត្តដែលល្ងង់ដល់ប៉ុណ្ណឹងទេ"។ 

ការស្តីបន្ទោសខ្លាំងៗទៅលើកចៅហ្វាយខេត្តកែប ថាជាថ្នាក់ដឹកនាំល្ងង់បែបនេះ ធ្វើឡើងនៅរសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ ក្រោយពីសម្តេចតេជោទទួលបានព័ត៌មានតាមរយៈហ្វេសប៊ុកករណីយកលុយពីប្រជាពលរដ្ឋដែលឆ្លងកាត់ខេត្តមួយតែម្តង។ 

តាមរយៈសារជាសម្តេងសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា "ខ្ញុំទើបនឹងដឹងព្រឹកមិញនេះទេ អ្នកដែលឆ្លងកាត់ខេត្តកែបទាំងប៉ុន្មានត្រូវបង់លុយ ខ្ញុំមិននឹកស្មានថា មានរឿងកើតឡើងទេ។ ខ្ញុំបញ្ជាឲ្យអភិបាលខេត្តធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នពាក់ព័ន្ធលប់ចោលទាំងស្រុងនូវកិច្ចសន្យាណាក៏ដោយដែលមានលក្ខណៈជាការយកប្រាក់សម្រាប់ចូលខេត្តឬហៅថាភាស៊ី"។ 

សម្តេចតេជោ បានថ្លែងទៀតថា "វាមិនមែនជារឿងគួរ។ ជារឿងវ័យឆ្លាតទេ តែជាអំពើឆោតល្ងង់មួយសម្រាប់ខេត្តកែបខ្លួនឯង ហើយក៏ជាអំពើឆោតល្ងង់នៃស្ថាប័នដែលអនុញ្ញតឲ្យធ្វើបែបនេះ"។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដាច់ណាត់ថា "គឺមិនឲ្យមានការយកប្រាក់ពីប្រជាជនទេ។ ប្រសិនបើលោកឯងយកប្រជាជនទៅលេងនៅកន្លែងនោះ លោកឯងនឹងចំណេះច្រើនជាង ខ្ញុំមិននឹកស្មានថា អភិបាលខេត្តល្ងង់ដល់ថ្នាក់ប៉ុណ្ណឹងទេ។ នេះចេះខ្ញុំរកឃើញតាមរយៈហ្វេសប៊ុកដែលគេបង្ហោះ អារឿងហ្នឹងវាកើតអញ្ចឹងមែន"។ 

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា "ក្នុងឆាណែលនេះមានមនុស្សជាង៦៩ម៉ឺននាក់ អញ្ចឹងអ្នកណាយកទៅផ្សាយអីផ្សាយទៅ គឺខ្ញុំបញ្ជាដាច់ណាត់តែម្តងឲ្យបញ្ចប់កុំឲ្យមានរឿងកើតឡើងសារជាថ្មីទៀត"។ 

សូមបញ្ជាក់ថា យោងតាមគណនីហ្វេសប៊ុកឈ្មោះ Samnang Nov បានសរសេរថា "គិតថាមិនចង់ទៅលេងកំពង់សោម ក៏ប្ដូរមកលេងកំពត ហើយក៏ឆ្លៀតពេលហួសមកលេងកែបមួយជុំ តែបែជាត្រូវមកខកចិត្តនិង រឿងនេះ ស្រុកគេបន់អោយតែគេនាំគ្នាមកលេងអោយច្រើ តែខេត្តនេះ ប្លែកខុសគេ គ្រាន់តែចូលដល់ត្រូវចំណាយលុយបាត់ទៅហើយ (ជិះកាត់ មិនឈប់ក៏ត្រូវបងលុយដែរ)"។ 

គណនីដដែលបានសរសេរទៀតថា "រឿងនេះយ៉ាងម៉េចវិញលោកអ្នកគ្រប់គ្រង ខេត្ត ជួយមើលផង តិចទៀតអស់ភ្ញៀវមកលេងខេត្តលោកទៀតតើ លោកបានអ្វីអួតគេ? មានរបស់ល្អហើយមិនផ្សព្វផ្សាយបជា មកយក លុយទាំងអស់បែបនេះ"។ គណនី Samnang Nov បានបន្ថែមថា "សួរទៅថាយកថ្លៃអនាម័យ តែកុំមើលក្រុង"។ 

បន្ទាប់ពីមានការរិះពីប្រជាពលរដ្ឋ គ្រាន់តែបើករថយន្តឆ្លងកាត់ត្រូវបង់លុយថ្លៃអនាម័យ ៦០០០រៀលភ្លាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសួរទៅចៅហ្វាយខេត្តកែបយ៉ាងដូច្នេះថា តើរឿងនេះជាការពិតទេ ឯកឧត្តមអភិបាលខេត្តកែប? អភិបាលខេត្តកែប បានឆ្លើយតបទៅនឹងការចោទសួររបស់សម្តេចតេជោ ហ៊ុន សែន ថា "ចាប់ពី​ម៉ោង​នេះទៅ(១៥ មេសា ២០២៣) រដ្ឋបាល​ខេត្តកែបណែនាំ​ក្រុម​វិនិយោគ​បញ្ឈប់​មិនអោយយកថ្លៃភាស៊ីឡើយ ហើយរដ្ឋបាលខេត្តនឹងធ្វើកិច្ចការនេះបន្តទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជូនបងប្អូនភ្ញៀវទេសចរមកលេងកម្សាន្តដោយសេរីនៅខេត្តកែប ក្រោមដំបូលសន្តិភាពសម្ដេចតេជោ"។ 

ជុំវិញការយកលុយពីប្រជាពលរដ្ឋឆ្លងកាត់ និងចូលខេត្តកែបនេះ សម្តេចស្តីបន្ទោសថា "វាមិនមែនជារឿងគួរ។ ជារឿងវ័យឆ្លាតទេ តែជាអំពើឆោតល្ងង់មួយសម្រាប់ខេត្តកែបខ្លួនឯង ហើយក៏ជាអំពើឆោតល្ងង់នៃស្ថាប័នដែលអនុញ្ញតឲ្យធ្វើបែបនេះ"៕

Tags

Comment