• Today: December 22, 2024

ទីបំផុត ជនត្រូវចោទអ្នកឧកញ៉ា ហ៊ី គឹមហុង និងកងអង្គរក្ស សរុបចំនួន ០៦នាក់ ត្រូវបានចៅក្រមស៊ើបសួរបញ្ជាឲ្យឃុំខ្លួនជាបណ្តោះអាសន្ន

ភ្នំពេញ៖ ទីបំផុត សំណុំរឿងជនត្រូវចោទអ្នកឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសមិន ឯ.ក និងកងអង្គរក្ស សរុបចំនួន ០៦នាក់ ត្រូវបានចៅក្រមស៊ើបសួរសម្រេចបញ្ជាឲ្យឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគាព្រៃសរ ។

 តាមប្រភពព័ត៌មាន បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នេះ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបំពេញនិតិវិធីស៊ើបសួរបឋមលើជនត្រូវចោទឈ្មោះឧកញ៉ា ហ៊ី គឹមហុង ប្រធានក្រុមហ៊ុន ពិភពដីមាស និងអង្គរក្សសរុប ០៦នាក់ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នពីបទៈ ឆបោកមានស្ថានទម្ងន់ទោស។

 តាមប្រពភព័ត៌មានពីស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ជនត្រូវចោទឈ្មោះឧកញ៉ា ហ៊ី គឹមហុង ប្រធានក្រុមហ៊ុន ពិភពដីមាស និងអង្គរក្សសរុប០៦នាក់ នាព្រឹកថ្ងៃសៅរ៍ទី១២ ខែសីហា ឆ្នាំ២០២៣ ត្រូវបានលោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឲ្យកម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនទៅឃុំដាក់នៅក្នុងពន្ធនាគារហើយ ដោយរងការចោទប្រកាន់ពីបទៈ ឆបោកមានស្ថានទម្ងន់ទោស

 សូមជម្រាបថា ជនត្រូវចោទឈ្មោះអ្នកឧកញា ហ៊ី គឹមហុង រួមជាមួយកងអង្គរក្ស សរុបចំនួន ១៤នាក់ ត្រូវបានកម្លាំងមានសមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញ ចុះនាំខ្លួនកាលពីល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ នៅស្នាក់ការក្រុមហ៊ុន ពិភពដីមាស ក្នុងភូមិត្រពាំងថ្លាល់ សង្កាត់ពន្សាំង ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ។ ក្នុងពេលប្រតិបត្តិការនោះក៏មានការប៉ះទង្គិចគ្នាដោយក្រុមអង្គរក្សអ្នកឧកញា ហ៊ី គឹមហុង បានដកអាវុធខ្លីច្រូងច្រាង និងបង្កហិង្សាលើសមត្ថកិច្ចបណ្តាលឲ្យរងរបួស ពេលនោះសមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់ផងដែរ។

 សូមបញ្ជាក់ថា ជនត្រូវចោទឈ្មោះឧកញា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុន ពិភពដីមាស ត្រូវបានប្រពលរដ្ឋរាប់ពាន់នាក់បានរងគ្រោះចាញ់បោកតាមរយៈដាក់ទុនវិនិយោគទិញដីឡូត៍ទទួលបានផលចំណេញម្នាក់រាប់ម៉ឺនដុល្លារ ប៉ុន្តែចុងក្រោយលោកមិនគោរកិច្ចសន្យាធ្វើឲ្យពលរដ្ឋរងទឹកភ្នែកនាំគ្នាតវាជាហូរហែរ និងខ្លះទៀតបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចជួយអន្តរាគម រហូតឈានដល់ការចាប់ខ្លួនតែម្តង។

 ក្នុងសំណុំរឿងរបស់អ្នកឧកញា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុន ពិភពដីមាស នៅមានអ្នកពាក់ព័ន្ធជាច្រើនទៀត ដែលសេនាយោតៗគ្នាជាប្រព័ន្ធហើយអ្នកទាំងនោះទំនងក៏មិនរួចខ្លួនដែរជាប់ដូចសន្លរកំពិសអញ្ចឹង៕

Tags

Comment