• Today: December 22, 2024

លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចតេជោ ហ៊ុន សែន សូមផ្តាំទៅ ឯកឧត្តម សុខ លូ ផងថា «ដកស្កូវយាយចាស់ច្រឡំមនុស្សហើយ»


ភ្នំពេញ៖ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រតិកម្មនឹងសម្តីរបស់លោក សុខ លូ អភិបាលខេត្តបាត់ដំបង ដែលបានជជែកវែកញែកគ្នាក្នុងគ្រុមតេលាក្រាមអំពីបញ្ហាមន្ត្រីច្រកព្រំដែនឡែមយកលុយពីពលករខ្មែរក្រោយពេលចូលឆ្នាំខ្មែរប្រពៃណីជាតិបានត្រឡប់ទៅបំពេញការងារនៅប្រទេសថៃវិញ ដែលបានចែកចាយលើបណ្តាញដោយលោកស្រីបានផ្តាំថា ««ដកស្កូវយាយចាស់ច្រឡំមនុស្សហើយ»។

នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នេះ លោកស្រី ហ៊ុន ស៊ីណាត បានសរសេរលើបណ្តាញសង្គមថា «សូមផ្តាំទៅ ឯកឧត្តម សុខ លូ ផង ដកស្កូវយាយចាស់ច្រឡំមនុស្សហើយ។ សំឡេងប្រមាថខ្ញុំទាំងអស់នេះ ជូនឯកឧត្តមជាពិសេសថាវាមិនបានបាត់ទៅណានោះទេ។ សូមជូនពរដល់ដល់បងប្អូនពលករនៅប្រទេសថៃទាំងអស់សុខចំរើនគ្រប់ប្រការ»។

សូមរំឭកថា កាលពីប៉ុន្មានថ្ងៃមុននេះ លោកស្រី ហ៊ុន ស៊ីណាត បានស៊ែរគណនីហ្វេសប៊ុកមួយឈ្មោះថា «ឈាមខ្មែរ បែជានៅក្រៅស្រុក» ដោយលោកស្រីបានសរសរថា «ខ្ញុំសូមឯកឧត្តមគណៈអភិបាលខេត្តបាត់ដំបង សុខ លូ មេត្តាជួយមើលរឿងរ៉ាវរបស់រាស្ត្រច្រកឡែម ក្នុងស្រុកកំរៀង នៅតាមច្រកនេះបានធ្វើបាបរាស្ត្ររាល់ថ្ងៃប្រជាជនឆាតមកឲ្យខ្ញុំជម្រាបជូនដល់ថ្នាក់លើផងតើរឿងនេះវាយ៉ាងណាដែរ? រឿងច្រកឡែមមួយនេះយូរហើយបែបរកលុយដូចពាក្យគេថាត្រីចង្វាចិញ្ចឹមត្រីឆ្ដោហើយមើលទៅ។ សូមអស់លោកដែលពុករលួយល្មមឆ្អែតឆ្អន់ហើយ។ម្យ៉ាងទៀតមានក្មេងកំពង់តែស្រែករឿងនេះស្រប់»។

គណនីហ្វេសប៊ុកឈ្មោះ «ឈាមខ្មែរ បែជានៅក្រៅស្រុក» បានសរសេរថា «ខ្ញុំជួបផ្ទាល់ហើយបងប្អូនច្រកឡែម ក្រដាសសរមួយសន្លឹកចំណាយលុយអស់ ១ ៣០០បាត។ ហើយមានអ្នកចាំសម្លុតបងប្អូនពលករឲ្យផ្ញើឲ្យវ៉ាន់តាមឡានកាបូបមួយ១០០បាត»។

បន្ទាប់មានការលើកឡើងតាមបណ្តាញសង្គមស្តីពីករណីសមត្ថកិច្ចច្រកព្រំដែនឡែមជំរិតទាលុយពីពលករខ្មែរវិលត្រឡប់ពីស្រុកកំណើតទៅបំពេញការងារឯស្រុកថៃវិញនោះ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចតេជោ បានស៊ែរព័ត៌មាននេះ និងសំណូមពឲ្យលោក សុខ លូ អភិបាលខេត្តបាត់ដំបងពិនិត្យមើលរឿងនេះផង។ ក្រោមពីមានការផ្សព្វផ្សាយរិះគន់រឿងយកលុយពីពលករលោក សុខ លូ បានចុះទៅសម្រួលដោះស្រាយមិនឲ្យយកលុយពីពលរដ្ឋ ប៉ុន្តែក្រោយពីមានដោះស្រាយនោះ ស្រាប់តែលោក សុខ លូ បានជជែកវែកញែកជាមួយលោក ព្រួញ រឹទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងថា «ជំទាវអើយដល់កហើយ កុំអាង តែអាងគេវ៉ៃចោល បើពាងគេអាចរំកឹលដាក់ត្រង់នេះ ត្រង់នោះគ្រាន់ដឹកងូតខ្លះ»។ (សូមដាក់សម្លេង សុខ លូ និងព្រួញ រឹទ្ធថា)

បន្ទាប់ពីបែកធ្លាយសារសម្លែងឆ្លើយឆ្លងរវាងលោក សុខ លូ អភិបាលខេត្ត និងលោក ព្រួញ រឹទ្ធថា ជជែកវែកញែកគ្នានាំឱ្យប៉ះពាល់ដល់កិត្តិយសលោកស្រីទើបលោកស្រី ហ៊ុន ស៊ីណាត បានប្រតិកម្មយ៉ាងដូច្នេះថា «ដកស្កូវយាយចាស់ច្រឡំមនុស្សហើយ»៕

Tags

Comment