• Today: December 22, 2024

កម្មករ កម្មការិនីជាង៤០នាក់បានរងរបួសធ្ងន់ និងស្រាល ក្នុងនោះមានកម្មការិនីម្នាក់ បានបាត់បង់ជីវិត ក្នុងហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍នៅ ក្នុងស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង ៖ កម្មករកម្មការិនីរោងចក្រ៤២នាក់បានរងរបួ សធ្ងន់និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែ លបង្កឡើងរវាងរថយន្តដឹកកម្មកររោងចក្រជាមួយម៉ូតូនៅ តាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៥-៦៦ ស្ថិតក្នុងភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។នេះបើយោងតាមរបាយការ ណ៍របស់សមត្ថកិច្ចនគរចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ។

លោក លី ណា ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាៈ នៅវេលាម៉ោង ១៨៖២៥នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣មានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ (HYUNDAI)ពណ៌ខៀវពាក់ស្លាកលេខកំពង់ធំ 3A -0765 អ្នកបើកបរឈ្មោះ ហាន រ៉ា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ បច្ចុប្បន្នត្រូវបាន(ឃាត់ខ្លួន)។

រថយន្តខាងលើនេះ ដឹកកម្មកររោងចក្រចំនួន៥៧នាក់ ស្រី៥៦នាក់ បើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងដំ ណើរពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង។លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ប៉ះជាមួយម៉ូតូ ម៉ាកហុងដាសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង1D- 2290  ដែលអ្នកបើកបរម៉ូតូ មានឈ្មោះ មាស បូរិទ្ធ ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ក្នុងដំណើរស្របទិសគ្នាបណ្ដាលឱ្យស្លាប់កម្មការិនី១នាក់ និងរងរបួសកម្មករកម្មការិនីចំនួន៤២នាក់ ក្នុងនោះស្រីចនួន៤០នាក់ និងមានកម្មការិនីម្នាក់រងរបួសធ្ងន់ផងដែរ។ក្រោយពេលកើតហេតុអ្នករងរបួសត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច និងមួយចំនួនទៀតត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរ ពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

ចំពោះរថយន្ត និងម៉ូតូរួមទាំងតៃកុងរថយន្ត និងអ្នកបើកបរម៉ូតូត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរនិងស្រាវជ្រាវតាមនីតិវិធី៕

Tags

Comment