• Today: December 22, 2024

ស្ត្រីជាប្រជាពលរដ្ឋម្នាក់យកប្លង់ដីទៅដាក់បញ្ចាំមីក្រូហិរញ្ញវត្ថុ ដើម្បីយកថវិកា១ម៉ឺនដុល្លារ ដើម្បីធ្វើអាជីវកម្ម តែលោកមេភូមិ និងមេឃុំ មិនទទួលស្គាល់អ្នកស៊ីញ៉េមុន ធ្វើឱ្យពួកគាតហួសចិត្តយ៉ាងខ្លាំង

  ខេត្តប៉ៃលិន ៖ មើលទៅដូចជាចម្លែក ខណ:ដែលប្រជាពលរដ្ឋ រស់នៅក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានយកប្លង់ដីរបស់ខ្លួន ទៅដាក់បញ្ចាំនៅធនាគារ ឬមីក្រូហិរញ្ញវត្ថុ លុះខាងបុគ្គលិកក្រុមហ៊ុននេះ យកប្លង់ដីខាងលើ ទៅសួរនាំអាជ្ញាធរមូលដ្ឋានបញ្ជាក់ បែរជាលោកមេភូមិ មេឃុំ មិនទទួលស្គាល់ហត្ថលេខាអ្នកចាស់ទៅវិញ។ រឿងនេះ ធ្វើឱ្យពួកគាត់ មានការហួសចិត្ត ហើ យអាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំង ខណ:ដែលពួកគាត់ចង់បានថវិកា ចំនួន១ម៉ឺនដុល្លារ ដើម្បីយកទៅប្រក បអាជីវកម្ម និងសងជំពាក់បំណុលគេផងដែរ។ 

ហេតុការណ៍ប្រជាពលរដ្ឋយកប្លង់ដីរបស់ខ្លួនទៅដាក់បញ្ចាំនៅមីក្រូហិរញ្ញវត្ថុ ស្នើសុំខ្ចីថវិកា តែត្រូវមេភូមិ មេឃុំ បដិសេធមិនទទួលស្គាល់ការចុះហត្ថលេខារបស់អាជ្ញាមុននេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅក្នុងសាលាឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 

  បើតាមការរៀបរាប់ស្រ្តី ឈ្មោះ ហ៊ីម សុគន្ធ អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឱ្យភ្នាក់ងារសារព័ត៌មានដឹងថា ៖ ដោយសារតែគ្រួសារគាត់ ត្រូវការថវិកាចំនួន១ម៉ឺនដុល្លារបន្ថែម ដើម្បីយកទៅប្រកបមុខរបរអាជីវកម្មចិញ្ចឹមជីវិត និងសងជំពាក់បំណុលគេ។

 ទើបរហូតមកដល់ពេលនេះ សម្រេចយកប្លង់ដីភូមិ ដែលមានក្បាលដីទំហំ២០ម៉ែត្រ គុណនឹងបណ្តោយ៣០ម៉ែត្រ ជាដីនៅជាប់នឹងដីផ្ទះរបស់ខ្លួនរស់នៅសព្វថ្ងៃ ទៅដាក់បញ្ចាំនៅមីក្រូហិរញ្ញវត្ថុ លុះខាងបុគ្គលិកក្រុមហ៊ុននេះ យកទៅសួរនាំខាងអាជ្ញាធរភូមិនិងឃុំបញ្ជាក់ទីតាំង ថាតើពិតប្រាកជាមាននៅក្នុងភូមិខាងលើ ឬអត់? បែរជាលោកមេភូមិដីស្អិត និងលោកមេឃុំស្ទឹងត្រង់ បដិសេធមិនទទួលស្គាល់ការចុះហត្ថលេខារបស់អាជ្ញាធរកាលពីមុន។ ប្រភពបន្តទៀតថា ក្រោយមកទើបខាងមីក្រូហិរញ្ញវត្ថុ បានស្នើសុំឱ្យគ្រួសាររបស់គាត់ទៅរកប្លង់ថ្មី។ តែគាត់បាននិយាយតបថា ប្លង់ដីគាត់ផ្សេងទៀត និងអ្នកភូមិខាងលើទាំងអស់ គឺសុទ្ធតែចុះហត្ថលេខាដោយអាជ្ញាធរភូមិឃុំចាស់ពីមុន ពោលគឺតាំងតែពីដើមមកគ្រប់ៗគ្នា រាប់រយអ្នកឯណោះ អត់មានហត្ថលេខាអ្នកថ្មីឡើយ ព្រោះមេឃុំថ្មីរូបនេះ ទើបតែជាប់ឆ្នោតមិនទាន់បាន១ឆ្នាំស្រួលបួលនៅឡើយទេ។ ស្រ្តីខាងលើបញ្ជាក់ទៀតថា ប្លង់ដីដែលត្រូវបានបដិសេធនោះ គឺមានការចុះហត្ថលេខា ពីលោកអនុភូមិដីស្អិត ឈ្មោះ សេង សឿន និងជំទប់ទី១ ឃុំស្ទឹងត្រង់ ឈ្មោះ វ័រ រួម តាំងពីយូរឆ្នាំមកហើយ រហូតក្រោយមកក៏មានការផ្លាស់ប្តូរមេឃុំថ្មីៗ ជាបន្តបន្ទាប់។ 

ចំណែកប្រជាពលរដ្ឋដទៃទៀត ដែលរស់នៅក្នុងភូមិខាងលើ ដែលនាំគ្នាយកប្លង់ទៅដាក់បញ្ចាំនៅមីក្រូហិរញ្ញវត្ថុ ឬ ធនាគារ ដើម្បីយកថវិកាមកប្រកបអាជីវកម្ម បែរជាអត់បាន ពួកគាត់សង្ស័យថាប្រហែលជាមានការបដិសេធពីអាជ្ញាធរមូលដ្ឋានខាងលើនេះហើយ។ លើសពីនេះ លោកក៏សំណូមពរដល់អាជ្ញាធរដែរ ត្រូវតែពិនិត្យឱ្យបានត្រឹមត្រូវមុននឹងបដិសេធ ព្រោះប្រជាពលរដ្ឋរស់នៅក្នុងភូមិ បើជួបបញ្ហាដូចគាត់ គឺមិនអាចទៅខ្ចីថវិកាសម្រាប់ដោះស្រាយជីវភាពបាននោះឡើយ។

  បើតាមប្រភពព័ត៌មានពីឈ្មោះ តារា ពង្ស ជាបុគ្គលិកធនាគារហត្ថាកសិករ បានឱ្យដឹងតាមទូរស័ព្ទកាលពីវេលាម៉ោង៥ និង០០នាទីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះថា ៖ ខាងលោកបានយកប្លង់ដីរបស់ប្រជាពលរដ្ឋខាងលើ ដែលបម្រុងយកទៅដាក់បញ្ចាំនៅក្រុមហ៊ុនរបស់លោក ដើម្បីខ្ចីថវិ កាចំនួន១ម៉ឺនដុល្លារ យកទៅប្រកបអាជីវកម្មផ្សេងៗ លុះពេលលោកយកទៅដល់សាលាឃុំស្ទឹងត្រង់ ខាងលោកមេឃុំ មិនទទួលដឹងឮប្លង់ដីនេះ ហើយលោកមេភូមិក៏អត់ទទួលដឹងឮដែរ ពោលគឺអត់ហ៊ានទទួលស្គាល់ទេ ដោយអះអាងថា មិនបានចុះហត្ថលេខា ដោយពួកគាត់ទាំងពីរនាក់។ 

បើតាមលោក លី ប៊ុននាង មេភូមិដីស្អិតបានឱ្យដឹងថា ៖ រឿងប្លង់ដីប្រជាពលរដ្ឋខាងលើ លោកអត់បានដឹងព័ត៌មានច្បាស់លាស់នោះទេ ដោយទើបតែឃើញផ្តិតមេដៃនៅមុនពេលឆ្នាំថ្មី២០២៣នេះប៉ុណ្ណោះ ហើយសង្កេតឃើញថា មានការចុះហត្ថលេខាពីអនុភូមិ ក្រុមប្រឹក្សាឃុំស្ទឹងត្រង់តាំងពីឆ្នាំ២០១៧មកម្លេះ ដែលមើលទៅហាក់ដូចជាខុសប្រក្រតីបន្តិច ទើបខាងលោកមិនហ៊ានទទួលស្គាល់នោះទេ ចាំពិនិត្យឱ្យច្បាស់លាស់សិន។ 

  ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ជា យន់ មេឃុំស្ទឹងត្រង់ បានឱ្យដឹងដែរថា ៖ តាមពិតទៅខាងលោកមិនបានបដិសេធ ក្នុងការមិនទទួលស្គាល់ប្លង់ដីនោះទេ គឺខាងលោកឱ្យបុគ្គលិកមីក្រូហិរញ្ញវត្ថុ ដែលយកប្លង់ដីទៅសួរនាំខាងភូមិ ឬសមាជិកភូមិ ដើម្បីឱ្យដឹងទីតាំងដីនោះច្បាស់លាស់ ហើយឱ្យតែខាងធនាគារយកមកបង្ហាញ បើពិតជាត្រឹមត្រូវ គឺលោកនឹងចុះហត្ថលេខា ជូនប្រជាពលរដ្ឋភ្លាមៗ។ លោកបន្តទៀតថា÷ ដីភូមិដែលខាងធនាគារយកប្លង់មកបង្ហាញ គឺខាងលោកពិតជាអត់បានស្គាល់នោះទេ បើមានអ្នកណាចោទប្រកាន់ថាលោកបដិសេធសូមបង្ហាញបញ្ជាក់ឱ្យច្បាស់លាស់ ដើម្បីជៀសវាងការយ ល់ច្រឡំ៕ដ,ស សារឿន

Tags

Comment