• Today: December 22, 2024

លោក គន់ គីម ដឹកនាំក្រុមការងារបង្រៀនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារក្រុងសំរោងខេត្តឧត្តរមានជ័យគូសសន្លឹកឆ្នោត និងអំពាវនាវពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា

 

ខេត្តឧត្តរមានជ័យ៖ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ លោកកិត្តិសង្គហបណ្ឌិត គន់ គីម បេក្ខជនតំណាងរាស្ត្រលេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលខេត្តឧត្តរមានជ័យ បានបន្តចុះជួបសំណេះ សំណាល ជាមួយប្រជាពលរដ្ឋ និងអាជីវករលក់ដូរ ក្នុងផ្សារសំរោង និងរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដល់សមាជិកបក្ស ព្រមទាំងបានអំពាវនាវប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ឱ្យបានគ្រប់ៗគ្នា។


   ក្នុងពេលសំណេះសំណាល និងបង្រៀនប្រជាពលដ្ឋគូសសន្លឹកឆ្នោត លោក គន់ គីម បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំង អស់ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងបន្តភាពរីកចម្រើនបន្តទៀត។
   លោក គន់ គីម បានរម្លឹកពីគុណបំណាច់របស់គណ បក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត,ជាពិសេសនយោបាយ ឈ្នះ ឈ្នះ ដែលធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងទទួលបានសមិទ្ធផល និងភាពជោគជ័យជាច្រើន រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី មន្ទីរពេទ្យ និងវត្តអារាម។
   លើសពីនេះលោកបញ្ជាក់ថា សមិទ្ធផលទាំងនេះ សុទ្ធ តែបានមកពីផ្លែផ្កានៃសន្តិភាព ដោយការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស៕

Tags

Comment