• Today: December 22, 2024

ប្រជាពលរដ្ឋខេត្តកំពតសប្បាយចិត្តដែលគណបក្សប្រជាជនកម្ពុជាទទួលសំឡេងឆ្នោតគាំទ្រច្រើនលើសលប់


(កំពត)៖   នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋខេត្តកំពតសប្បាយចិត្តបានលើកឡើងថា គ.ជ.ប បានរៀបចំបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧មានភាពល្អប្រសើរតាំងពីពេលបោះ រហូតដល់រាប់សន្លឹកឆ្នោត គឺត្រឹមត្រូវ សុក្រិត យុត្តិធម៌ មានតម្លាភាព គ្មានការស៊ុមគ្រលុំ។


   ប្រជាពលរដ្ឋខេត្តកំពតសប្បាយចិត្តបានលើកឡើងថាដែលឃើញគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតការគាំទ្រប្រើនលើសលប់ ។ 
   លទ្ធផលនៃការរាប់សន្លឹកឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មិនទាន់បានសម្រេចជាផ្លូវការនៅឡើយទេ ប៉ុន្តែលទ្ធផលបឋម ឬបណ្ណោះអាសន្ន គណបក្សប្រជាជនកម្ពុជាបាននាំមុខគេដាច់ក្នុងចំណោមគណបក្សនយោបាយសរុប១៨ដែលបានឈរឈ្មោះ។
   លទ្ធផលនេះ បានធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសអបអរសាទរ និងបង្ហាញក្តីសប្បាយរីករាយយ៉ាងខ្លាំង។
   ដោយឡែកប្រជាពលរដ្ឋខេត្តកំពត ក៏បានបង្ហាញអំពីការពេញចិត្តចំពោះការរៀបចំរបស់មន្ត្រីគ.ជ.ប  ថាបានរៀបចំការបោះឆ្នោតបានល្អ ត្រឹមត្រូវ សុក្រិត យុត្តិធម៌ មានតម្លាភាព គ្មានការស៊ុមក្រលុំ។ ប្រជាពលរដ្ឋនៅខេត្តកំពទាំងនោះបានបញ្ជាក់ឱ្យដឹងថា ខេត្តកំពតនៅក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្កុជានឹងកាន់តែរីកចម្រើនការអភិវឌ្ឍជាបន្ថែមទៀតជាក់ជាមិនខានទៅថ្ងៃមុខ។
   លោក តែ ជិនណារិទ្ធ ប្រធានគណកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានប្រាប់ឲ្យដឹងថា ខេត្តកំពត មានចំនួន ១២ គណបក្សនយោបាយដែលបានឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣កន្លងទៅនេះ ខេត្តមានប្រជាពលរដ្ឋបានមកបោះឆ្នោតសរុប ៣៦១ ០៣៣នាក់ ស្នើ ៨៥.៧៣% នៃចំនួនពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
   ស្ថានភាពទូទៅល្អប្រសើរ ចាប់ពីពេលបើកការិយាល័យ រហូតដល់បិទការិយាល័យ រាប់សន្លឹកឆ្នោត គ្មានបាតុភាពអ្វីមួយកើតឡើងទេ ពាក្យបណ្តឹងក៏គ្មានដែរ។   ចំពោះលទ្ធផលក្រៅផ្លូវការ គណបក្សប្រជាជនកម្ពុជាបាននាំមុខគេដាច់ គឺទទួលបានកៅអ៊ី ៦លើ៦។ (សឹង រ៉ាត់)


Tags

Comment