ខេត្តកែប៖ នៅថ្ងៃទី១៩ ខែមេសាឆ្នាំ២០២៣ នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានស្នើដល់អ្នកពាក់ព័ន្ធជុំវិញម្ចាស់គម្រោងធ្វើយ៉ាងណាត្រូវមានការជួសជុលឲ្យបានកាន់តែល្អហើយឱ្យបានកាន់តែឆាប់ម្យ៉ាងវិញទៀតកាន់តែល្អហើយធ្វើយ៉ាងណាឱ្យផ្លូវដែលត្រូវជួសជុលនេះប្រើប្រាស់ឲ្យមានគុណភាពហើយនិងធានាបានគុណភាពល្អនៅក្នុងការធ្វើចរាចរណ៍ឲ្យបានគ្រប់រូបភាព។
ជាមួយគ្នានោះដែរ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានដឹកនាំមន្ត្រីរាជការ និងជួរថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាអាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាព និងជំរុញពន្លឿនការដ្ឋានជួសជុលចាក់អ៊ុតកៅស៊ូ AC លើកំណត់ផ្លូវលេខ៣៣អា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងត្រៀមស្វាគមន៍ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមខាងមុខនេះ។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តផ្តល់អាទិភាពជូនខេត្តកែបក្នុងឆ្នាំ២០២៣នេះ ក្រោមការដឹកនាំ និងស្នើសុំរបស់លោកជាអភិបាលខេត្តកែប តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការជួសជុលកំណាត់ផ្លូវជាតិលេខ៣៣អា ដោយចាក់អ៊ុតកៅស៊ូ AC ប្រវែង៣,៤០០ម៉ែត្រ ទទឹង១១ម៉ែត្រ ទំហំ៤០,៩០៤ម៉ែត្រក្រឡា កម្រាស់៥០មីលីម៉ែត្រ គូសគំនូសចរាចរណ៍៧,៣០១ម៉ែត្រក្រឡា ស្ថិតក្នុងក្រុងកែប ខេត្តកែប។
ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម សោម ពិសិដ្ឋអភិបាលខេត្តកែបក៏បានលើកទឹកចិត្តផ្ដល់សម្ភារៈមួយចំនួនដល់ក្រុមការងារដែលបាននិងកំពុងជួសជុលផ្លូវខាងលើនេះផងដែរ។
ដោយឡែកចុងក្រោយនេះ អភិបាលខេត្តក៍មានការចុះពិនិត្យវឌ្ឍនភាពការងារនេះបានសម្រេចបាន ៨០% នៅលើផ្លូវនៃគម្រោងខាងលើនេះឃើញបានល្អហើយ៕

Comment