• Today: December 31, 2024

រដ្ឋបាលខេត្តកំពត បានរៀបចំជួបសំណេះសំណាលជាមួយអ្នកវេចនំដាក់លក់តាំងពិពណ៌សមិទ្ធផលក្នុងស្រុក ដែលមានអ្នកចូលរួមចំនួន២៦០នាក់នៅរោងមហាជនសាលាខេត្តកំពត

កាលពីថ្ងៃទី៥ ខែមេសាឆ្នាំ ២០២៣នេះ រដ្ឋបាលខេត្តកំពត បានរៀបចំពិធីជួបសំណេះសំណាល ជាមួយអ្នកវេចនំ មានចំនួន២៦០នាក់ដើម្បីដាក់លក់តាំងពិពណ៌លទ្ធផលក្នុងស្រុក អបអរសាទរសង្ក្រាន្ត បុណ្យចូលឆ្នាំថ្មីខេត្តកំពត។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីររាជការនិងមន្ទីពាក់ព័ន្ធទាំងអស់អញ្ជើញមកចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនអ្នកវេចនំដាក់លក់តាំងពិពណ៌សមិទ្ធផលក្នុងស្រុកស៊ីហ្គេម ដើម្បីអបអរសាទរសង្ក្រាន្តបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៣នាពេលខាងមុខ។

ដោយមានការអញ្ជើញពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត នាយករង នាយកទីចាត់ការចំណុះសាលាខេត្ត និង ប្រធានមន្ទីរអង្គភាព លោកអភិបាលក្រុង ស្រុក និងប្រជាពលរដ្ឋ ដែលបានចូលរួមវេចនំដាក់តាំងលក់សមិទ្ធផលក្នុងស្រុកមានចំនួន ២៦០នាក់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានមានប្រសាសន៍ថា អ្វីសំខាន់បំផុត គឺឯកឧត្តមចង់ឱ្យអ្នកលក់ពន្លិចពីសមត្ថភាពរបស់ខ្លួន ទាំងពណ៌សម្បុរ  ទាំងរូប ទាំងរស់ជាតិ ពេលខ្លះនំហ្នឹង មើលទៅមិនសូវជាប៉ុន្មាន ប៉ុន្តែមើលទៅរៀងរ៉ូវគួរឱ្យទាក់ទាញភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ ជាពិសេសទៅទៀតនោះឯកឧត្តមចង់ឱ្យម្ចាស់តូបនីមួយៗដាក់លេខទូរសព្ទថែមទៀតផង ពីព្រោះនៅក្នុងខេត្តកំពតរបស់យើងមានរីសត និងសណ្ឋាគារច្រើនណាស់ដែលគេចាំបាច់ត្រូវការនំបុរាណ ពេលដែលមានសិក្ខាសាលា គេត្រូវការហូបអាហារសម្រង់ហើយមានផលប្រយោជន៍ច្រើនណាស់ អញ្ចឹងហើយសូមបងប្អូនពិនិត្យមើលធ្វើយ៉ាងណាឲ្យបានល្អទាំងអស់គ្នា។

ឯកឧត្តមក៏បានមានប្រសាសន៍ថា ទី១ ឯកឧត្តម សុំឱ្យបងប្អូនយើង គ្រួសារយើងពេលដែលមកលក់សំលៀកបំពាក់ប្រពៃណីឱ្យបានគ្រប់គ្នានៅពេលលក់ក្នុងរយៈពេលទាំងបីថ្ងៃចាប់ពីថ្ងៃទី១៤,រហូតដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២០២៣ខាងមុខនេះ

ទី២ អភិបាលខេត្តសុំឱ្យបងប្អូនរបស់យើងដែលមកលក់នេះពិគ្រោះគ្នាពាក់ព័ន្ធជាមួយនឹងទុនដែលត្រូវធ្វើនំនិងចេញថ្លៃជូនមិនឱ្យប៉ះពាល់ទុនជាមួយបងប្អូនយើងនោះទេ បូកទាំងលុយចំណេញប្រចាំថ្ងៃផង។

ទី៣ អភិបាលខេត្តកំពតបានស្នើរឲ្យតម្លៃលក់ទាំងអស់សូមបងប្អូនយើងកុំលក់យកចំណេញច្រើនពេកពីព្រោះ បានចេញថ្លៃចំណេញហើយ និងចេញថ្លៃទុនឱ្យរួចរាល់អស់ហើយ យើងចង់ធ្វើយ៉ាងណាឱ្យគេស្គាល់ខេត្តរបស់យើងផង។

ឯកឧត្តមអភិបាលខេត្តក៏បានបន្តទៀតថាសុំឱ្យបងប្អូនយើងដាក់លេខទូរស័ព្ទនៅតាមតូបនឹងឲ្យក្រុមការងារជួយពិនិត្យថែមទៀត ចំណែកបងប្អូនមកដាក់ពាក្យនៅក្នុងថ្ងៃនេះមានចំនួន២៦០នាក់ ហើយនៅក្នុង២៦០នាក់នេះ ឱ្យចែកចេញជាបីនាក់មួយក្រុម វាស្មើរនិង៨៧ក្រុមមាននំគ្រប់ប្រភេទទាំងអស់។

ចំណុចទី២ ថ្ងៃនេះអភិបាលខេត្តកំពត ដឹងថាបងប្អូនពុកម៉ែយើងបានអញ្ជើញមកមិនបានរកទទួលទាននោះទេ កុំឱ្យមានការខាតបង់ និងប្រាក់ចំណូលជាប្រចាំថ្ងៃ បងប្អូនដែលមកចូលរួមមានចំនួន២៦០នាក់នេះ ឯកឧត្តមអភិបាលខេត្តនិងជូនថវិកាក្នុងម្នាក់ៗទទួលបាន៥មុឺនរៀល អង្ករ១០គីឡូក្រាម និងសារុង១ផងដែរ។

ជាមួយគ្នាចុងក្រោយនេះដែរ អភិបាលខេត្តកំពតសុំឱ្យបងប្អូនយើងចាំមានថ្ងៃនេះ មានកម្មវិធីនេះ ជួបជុំគ្នានេះ គឺដោយសារយើងមានសុខសន្តិភាព ហើយយើងក៏ត្រូវដឹងថា សន្តិភាពបានមកពីណា ដោយសារអ្នកណា សន្តិភាពបានមកពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានយកមកលំបាកដោយជីវិតទើបបងប្អូនប្រជាពលរដ្ឋយើងមានដល់សព្វថ្ងៃនេះ។

Tags

Comment