• Today: December 22, 2024

សម្តេចតេជោ ហ៊ុន សែន សរសើរភាពវៃឆ្លាតភរិយារបស់លោក ស៊ីណន ដែលមិនរត់ពឹងបរទេសឬអង្គការក្រៅរដ្ឋាភិបាលប្រឆាំងឱ្យជួយស្វាមី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោត​សរសើរ​​ចំពោះទឹកចិត្ត និងភាពវៃឆ្លាតភរិយាលោក យឹម ស៊ីណន ដែលបានទទូចសូម​ការ​សណ្តោសប្រណីពីសម្តេច ហើយមិនរត់ទៅពឹងបរទេសឬអង្គការដែលប្រឆាំងដើម្បីឱ្យជួយស្វាមីរបស់ខ្លួន។

អ្នកស្រី សុផាត មករា បានបង្ហោះសារលើទំព័រហ្វេសប៊ុក ដោយសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ដែលបានផ្តល់ក្តីមេត្តាសណ្តោសប្រណីចំពោះស្វាមីរបស់ខ្លួន។

អ្នកស្រី សុផាត មករា បានសរសេរថា «សូមគោរពសម្តេចពុកជាទីគោរព​ ប្តីរបស់កូនបានមកដល់ផ្ទះវិញហេីយ។​ ពេលនេះ​ គាត់បានជួបកូនៗគាត់វិញហេីយ​ កូនសូមក្រាបថ្វាយបង្គំ​ថ្លែងអំណរគុណ​ ដល់សម្តេចពុក​ ដែលលោកបានសណ្តោសប្រណី​ អាណិតអាសូរដល់គ្រួសារដ៏កម្សត់មួយនេះ​ កូនស្រីនិ ង​ក្រុមគ្រួសារទាំងអស់​ សូមថ្លែង​អំណរគុណ​ដល់​ សម្តេច​ពុក​ និង​ សូមជូនពរសម្តេចពុក​ ទទួលបានសុខភាពល្អ​ រឹងមាំ​ គង់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ»។

អ្នកស្រី សុផាត មករា បានសរសេរទៀតថា "ប្តីសម្លាញ់ យើងបានទៅលេងអង្គវត្ត ម្តងទៀតហើយ"។

សម្តេចតេជោ ហ៊ុន សែន បានតបនៅក្នុងសារនេះភរិយាលោក យឹម ស៊ីណន ថា «កូនពិតជាសំណាងណាស់ ដែលមានភរិយាដ៏ល្អ។ ពេលស្វាមីមានបញ្ហាផ្លូវច្បាប់ គឺមិនបានស្រែករកនរណាជួយក្រៅពីរកសម្តេចឡើយ»។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរបន្ថែមថា «ប្រពន្ធស៊ីណន មិនបានរត់រកបរទេស ដាក់គំនៀបរាជរដ្ឋាភិបាល ជាថ្នូរនឹងសេរីភាពរបស់ស្វាមី»។

សម្តេចតេជោ បានគូសបញ្ជាក់បែបនេះ «ជាសំណាងកូនណាស់ដែលមានភរិយាដ៏ល្អមិនបានទៅពឹងពាក់បរទេស ឬអង្គការក្រៅរដ្ឋាភិបាលដែលប្រឆាំងមកកៀបសង្កត់រដ្ឋាភិបានដើម្បីជាថ្នូរនឹងការដោះលេងឱ្យមានសេរីភាព»។


សម្តេចតេជោ ហ៊ុន សែន ចំពោះករណីស៊ីណន «ពុកជាមនុស្សចិត្តរឹង ជាមួយមនុស្សអាក្រក់តែក៏ជាមនុស្សចិត្តទន់ ជាមួយមនុស្សល្អ»។

ជាចុងក្រោយសម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅពួកព្រួសក្រៅរបងផ្ទះថា «បើចង់ឲ្យមនុស្សជាប់ទោសបានយូ និងគ្មានយោបយល់ពីហ៊ុន សែនសុំជេរហ៊ុន សែនឲ្យច្រើនបន្តិច»៕

Tags

Comment