• Today: December 22, 2024

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ផ្លូវជាតិលេខ៤ ត្រូវបានផ្អាកជាបណ្តោះអាសន្នដោយសារជំនន់ទឹកភ្លៀងហូរកាត់

កំពង់ស្ពឺ៖ ដោយសារភ្លៀងជាប់ៗគ្នាជាច្រើនថ្ងៃ បង្កឲ្យមានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ (១០៧-១០៨) ដូច្នេះអាជ្ញាធរខេត្តកំពង់ស្ពឺ បានផ្អាកជាបណ្តោះ ប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ ត្រូវផ្លាស់ប្តូរទិសរកផ្លូវវៀង។

  ខាងលើនេះជាការលើកឡើង របសឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឹ បានលើកឡើងនៅវេលាម៉ោង ៤និង២០នាទីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ។

 ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ “ស្ថានភាពទឹកភ្លៀងបានធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ ធ្វើឲ្យមានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ (១០៧-១០៨) ជាប់ព្រំប្រទល់រវាងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច និងឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ”។

 ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ថា “សូមជម្រាបដល់ពុកម៉ែ មាមីង បងប្អូន កូនក្មួយ ដែលមានបំណងប្រើប្រាស់ផ្លូវជាតិលេខ៤ សូមរកផ្លូវវៀងបណ្ដោះអាសន្នសិន ជាពិសេសអាចប្រើប្រាស់ផ្លូវល្បឿនលឿនដោយសារមូលហេតុដោយជំនន់ទឹកភ្លៀងបានបណ្ដាលឱ្យលិចផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ (១០៧-១០៨) មានកម្ពស់ ៣០cm ហូរកាត់លើផ្លូវតែម្តង”។

 ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បន្តទៀតថា “ចំណុចទី២ គឺនៅគីឡូម៉ែត្រលេខ (៩៩-១០០) ហើយភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ដូច្នេះ សូមពុកម៉ែ មាមីង បងប្អូន កូនក្មួយ មេត្តាជ្រាបជាព័ត៌មាន”។ លោកបន្តទៀតថា “អ្នកប្រើប្រាស់ផ្លូវជាតិលេខ៤ ទាំងអស់ត្រូវវៀងតាមផ្លូវផ្សេង ឬផ្លូវល្បឿនលឿន សម្រាប់រថយន្តដឹកទំនិញធំៗ ដែលមិនចង់ប្រើអាចរងចាំសិន”។

 ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ថា “ការបិទចរាចរណ៍ផ្លូវជាតិលេខ៤ គឺដើម្បីការពារកុំឲ្យខួចខាតផ្លូវ ព្រោះកាលណាទឹកជំនន់ហូរលើផ្លូវបែបនេះ ធ្វើឲ្យជ្រាយគ្រឹះផ្លូវបើមានឡានធំទៅវាអាចប៉ះពាល់ធ្វើឲ្យខួចដល់ផ្លូវ”៕

Tags

Comment