• Today: December 22, 2024

ស្លាប់០២នាក់ និងមនុស្ស ចំនួន០៨នាក់ទៀត រងរបួសធ្ងន់ ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត បុកមនុស្សឈរលើដងផ្លូវ និងម៉ូតូ

 

ពោធិ៍សាត់៖ មនុស្សចំនួន០២នាក់ បានស្លាប់ភ្លាមៗ និងមនុស្សចំនួន០៨នាក់ទៀត បានរងរបួសធ្ងន់ ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកមនុស្សឈរលើដងផ្លូវ និងម៉ូតូ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៨និង២៥នាទី នៅលើផ្លូវលេខ៥៥ ចន្លោះគីឡូម៉ែតលេខ (៦៦-៦៧) ចំណុចមុខផ្សារ០៧ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍នោះបណ្តាលអោយខូចខាត រថយន្ត០១គ្រឿង និងម៉ូតូចំនួន០២គ្រឿង រងរបួសមនុស្ស ចំនួន១០នាក់ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។

តាមរបាយការណ៍ប៉ូលិស បានឲ្យដឹងថា ម៉ូតូរងគ្រោះទី១- ម៉ាក HONDA DREAM ពាក់ផ្លាកលេខ ពោធិ៍សាត់ 1I-8369 អ្នកបើកបរម៉ូត មិនទាន់ស្គាល់អត្តសញ្ញាណ និងទី២- ម៉ូតូ ម៉ាក HONDA DREAM ពាក់ផ្លាកលេខ ពោធិ៍សាត់ 1H-2665 ស៊េរី 2017 អ្នកបើកបរម៉ូត ឈ្មោះ ជួន កក្កដា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅចំណុចអូររំចេក ភូមិសំឡាញ ឃុំក្រពើពី ស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្លាប់។

របាយការណ៍បានឲ្យដឹងទៀតថា ជនរងគ្រោះដែលឈរលើដងផ្លូវ រួមាន៖ ទី១- ឈ្មោះ ចាន់ វេត ភេទប្រុស អាយុ ៧ឆ្នាំ របួសធ្ងន់ មុខរបរសិស្ស  ,ទី២- ឈ្មោះ មៃ សៀង ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅចំណុចទួលគ្រោះ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង របួសធ្ងន់ សិស្ស ,ទី៣- ឈ្មោះ ឆេង ជាសុផារ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង របួសស្រាល មុខរបរ កសិករ ,ទី៤- ឈ្មោះ ផុន ស្រីលាភ ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅចំណុចកំប៉ង ភូមិសំឡាញ ឃុំក្រពើពី ស្រុកវាលវែង របួសធ្ងន់ មុខរបរ កសិករ ,ទី៥- ឈ្មោះ អ៊ុត សុវ៉ាន់ណារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង របួសធ្ងន់ មុខរបរ កសិករ ,ទី៦- ឈ្មោះ វ៉ាន់ ដាវីត ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ស្លាប់ មុខរបរ សិ ស្ស ,ទី៧- ឈ្មោះ ធី យ៉ាង ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង របួសធ្ងន់ មុខរបរសិស្ស។

សមត្ថកិច្ចបន្តថា រថយន្តបង្កម៉ាក FOTON TUNLAND ពណ៌សរ ពាក់ផ្លាកលេខ ភ្នំពេញ 2BS-2152 ស៊េរីឆ្នាំ២០២២ អ្នកបើករថយន្ត ជាជាតិបរទេស ឃាត់ខ្លួនបាននៅកន្លែងកើតហេតុ ក្នុងសណ្ឋានភាពស្រវឹង មិនទាន់ស្គាល់អ្តសញ្ញាណ។

សមត្ថកិច្ចបន្ថែមថា មូលហេតុ រថយន្តម៉ាក FOTON TUNLAND ពណ៌.ស ពាក់ផ្លាកលេខ ភ្នំពេញ 2BS-2152 ស៊េរីឆ្នាំ២០២៣ បើកបរពីកលតទៅលិច ប្រើប្រាស់ល្បឿនលឿន មិនប្រកាន់ស្ដាំ។

ចំពោះវត្ថុតាងម៉ូតូ ចំនួន០២គ្រឿង រថយន្ត០១គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែងជាបណ្តោះអាសន្ន រងចាំការដោះស្រាយតាមនិតិវិធី៕

Tags

Comment