• Today: December 31, 2024

ភ្នាក់ងារក្រុមហ៊ុន Wing និង Wing Bank បានប្រតិកម្មនឹងក្រុមហ៊ុនដែលបង្កក់ និងរឹមអូសប្រាក់ ចំនួន៤ ០០០ដុល្លារ ពីភ្នាក់ងាររាប់រយកន្លែងទូទាំងប្រទេស

ភ្នំពេញ៖ អតីថិជនជាភ្នាក់ងារក្រុមហ៊ុន Wing និង Wing Bank នាំគ្នាប្រតិកម្មជាមួយក្រុមហ៊ុនដែលបានបង្កក់ប្រាក់ ឬរឹបអូសពីភ្នាក់ងាររបស់ខ្លួនទូទាំងប្រទេសរាប់រយ ក្នុងមួយកន្លែងចំនួន៤ ០០០ដុល្លារឡើងដោយមិនបានជួនដំណឹងជាមុននោះឡើយ។

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៨ នេះ គណនីហ្វេសប៊ុកឈ្មោះ   Ta Ta បានសរសេរថា «ខ្ញុំបាទមានរឿងហួសចិត្ត នឹកស្មានមិនដល់ ក្រុមហ៊ុន Wing ឬ Wing bank បានបង្កកលុយ ឬរឹប​អូស​លុយ ភ្នាក់ងារWing រាប់រយភ្នាក់ងារទូទាំងប្រទេស ក្នុងមួយភ្នាក់ងារ 4000$ ឡើងទៅ ដោយមិនបានប្រាប់ ឬបង្រៀនមុន ដោយពឹងផ្អែកលើឯកសារមួយសន្លឹក ដែលភ្នាក់ងារចុះកិច្ចសន្យាដោយ​គ្រាន់តែប្រាប់ថា ជាកិច្ចសន្យាបន្តកុងត្រាធ្វើជាភ្នាក់ងារ Wing បន្តនឹងមិនបានប្រាប់ច្បាស់លាស់បញ្ចាក់បន្ថែមពីអត្ថន័យគ្រប់គ្រាន់ ឬបង្រៀនបន្ថែមមកកាន់ភ្នាក់ងារទេ»។

គណនីហ្វេសប៊ុកដដែល បានសរសេរទៀតថា «ដោយភ្នាក់ងារសុទ្ធតែជាភ្នាក់ងារធ្លាប់សហការណ៍ជាមួយក្រុមហ៊ុន Wing ឬ Wing bank ក៏ចុះកុងត្រាបន្តដោយមិននឹកស្មានថាមានកាត់កាត់​លុយ ឬបង្កក់លុយភ្នាក់ងារឆៅៗពីកុង Wing ដោយមិនមានការយល់ព្រមពីភ្នាក់ងារនោះទេនឹងចេញលិខិតហាមឃាត់ ភ្នាក់ងារជួបជុំគ្នាតវ៉ា ដោយមិនមានការដោះស្រាយរយះពេលយូមកហើយ ទាំង​​ដែល​ក្រុមហ៊ុនកាត់លុយភ្នាក់ងារទាំងបំពាន នឹងមិនមានការយល់ព្រមពីភ្នាក់ងារ និងហាមភ្នាក់ងារជួបជុំពិភាគសារ ដោះស្រាយដោយសន្តិវិធី អំពើនេះខ្ញុំបាទគិតថា ខ្លាំងជាងច្បាប់រដ្ឋាភិបាលទៀត ស្មើរនឹងលិខិតគំរាមដោយប្រយោល »។

គណនីហ្វេសប៊ុក TaTa បានសរសេរបន្ថែមទៀតថា «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូប ឃើញថាអំពើនេះជាការបំពានទាំងស្រុងដល់ភ្នាក់ងារ Wing ទាំងអស់ ព្រោះការរឹបអូស ឬ បង្កក់ទ្រព្យសម្បត្តិឯកជន គឺជាអំពើមិនត្រឹមត្រូវ សូមសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយប្រជាពលរដ្ឋដែលជាអ្នករកស៊ីលក់ដូរត្រឹមត្រូវទាំងអស់គ្នាផងបាទ សម្តេចតេជោ ហ៊ុនសែន ពីការគោរព នឹងស្រ​លាញ់​ពី​កូនៗ អរគុណសន្តិភាព អរគុណដល់សម្តេចពុក សម្តេចតេជោ ហ៊ុនសែន»។

យោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២២ របស់ធនាគារវីង ស្ដីពី ភាពផ្តាច់មុខជា ភ្នាក់ងារវីង តាមគោលការណ៍របស់ធនាគារវីង (ខេមបូឌា) ម.ក និងការអនុវត្តន៍ការផាកពិន័យជាទឹក​ប្រាក់ចំនួន ៤,០០០ដុល្លារអាមេរិក ឬ ១៦លានរៀល ចំពោះភ្នាក់ងារដែល ប្រព្រឹត្តិខុសគោលការណ៍ និងកិច្ចព្រមព្រៀងបំពេញបន្ថែមរបស់ភ្នាក់ងារវីង។

ពាក់ព័ន្ធករណីបង្កក់លុយ ឬកាត់លុយដោយមិនបានជួនដំណឹងដល់អតិថិជនជាភ្នាក់ងារ Wing និង Wing Bank នេះភ្ញាក់ងារទូទាំងប្រទេសមានគម្រោងជួបជុំគ្នាដើម្បីពិក្សាររកដំណោះស្រាយជាក្រុម​ហ៊ុន ប៉ុន្តែត្រូវបានក្រុមហ៊ុនចេញលិខិត ស្តីពី ការហាមឃាត់ការញុះញ៉ុង និងការប្រមូលផ្ដុំគ្នាខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ធនាគារវីង ព្រមទាំងរំខានដល់ភ្នាក់​ងារ​វីងផ្សេងទៀត។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន Wing និង Wing Bank ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នេះដែលបណ្តាញសារព័ត៌មាន MSJ TV ទទួលបាននៅថ្ងៃនេះ។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន Wing បានបញ្ជាក់ថា «នាពេលថ្មីៗនេះ ធនាគារ វីង បានទទួលការរាយការណ៍ពី ភ្នាក់ងារវីងមួយចំនួនដែលបានសម្ដែងពីការមិនពេញចិត្តចំពោះភ្នាក់ងារវីងមួយ​ចំនួនតូច (ភ្នាក់ងារដែលប្រព្រឹត្ត ខុសគោលការណ៍ និងកិច្ចព្រមព្រៀងភ្នាក់ងារវីង ដូចមានយោងខាងលើ) បានផ្តើមគំនិត និងបង្កើតជាក្រុមដាច់ដោយឡែកនៅក្នុងបណ្តាញសង្គម ក្នុងគោល​បំ​ណង​ញុះញ៉ង និងបំផុសបំផុលឲ្យមានការជួបជុំដើម្បីតវ៉ានានា ពាក់ព័ន្ធនឹងការផាកពិន័យ និងការបញ្ឈប់ជាភ្នាក់ងារវីង ដោយសារមូលហេតុនៃការប្រព្រឹត្តខុសពីគោលការណ៍ និងកិច្ចព្រមព្រៀងភ្នាក់​ងារ​វីង»។

សូមបញ្ជាក់ថា ក្រុមហ៊ុន Wing ឬ Wing Bank ជារបស់អ្នកឧកញ៉ា គិត ម៉េង អ្នកជំនួញដ៏ល្បីល្បាញ និងសេដ្ឋីប្រាក់ពាន់លាន់ដុល្លារនៅកម្ពុជា ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៩ ដោយធនា​គារ ANZ នៅកម្ពុជា ជាក្រុមហ៊ុនបម្រើសេវាកម្មផ្ទេរប្រាក់តាមប្រព័ន្ធ ឌីជីថល ដល់ប្រជាជនកម្ពុជា និងបានពង្រីខ្លួនជាបន្តបន្ទាប់តាមដំណាក់កាលប្រែក្លាយទៅជាធនាគារ Wing ដូចសព្វថ្ងៃនេះ៕

Tags

Comment