• Today: December 31, 2024

ឯកឧត្តម រាជ សុភទ្ទ ជូបសំណេះសំណាលជាមួយប្រជាការពារ ចំនួន ១២០ នាក់ និងមេក្រុមបក្ស ចំនួន ៤២៥ នាក់ និងអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

បាត់ដំបង៖ ឯកឧត្តម រាជ សុភទ្ទ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំអំពិលប្រាំដើម នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល ជាមួយកម្លាំងប្រជាការពារ និងមេក្រុមបក្សជិត ៥០០ នាក់។

នាឱកាសជូបសំណេះសំណាលជាមួយកម្លាំងប្រជាការពារ ចំនួន ១២០ នាក់ និងមេក្រុមបក្ស ចំនួន ៤២៥ នាក់ ឯកឧត្តម រាជ សុភទ្ទ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ផ្តល់ជូននូវអាវគណបក្សម្នាក់មូយ និងប្រគល់ខៅអាវប្រជាការពារទាំង ១២០ នាក់ផងដែរ។

ឯកឧត្តម រាជ សុភទ្ទ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត បានយកចិត្តទុកដាក់ចុះជាប់ជាប្រចាំជាមួយនឹងមូលដ្ឋាន ដើម្បីតាមដានរាល់ការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរ នៅថ្នាក់មូលដ្ឋានលើការផ្តល់សេវាជូនពលរដ្ឋ ដោយបានក្តាប់រាល់បញ្ហាប្រឈម ដែលបានកើតឡើងនៅក្នុងមូលដ្ឋាន។

ឯកឧត្តម រាជ សុភទ្ទ បានកោតសសើចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះមូលដ្ឋាន ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ច ការងារដោយការទទួលខុសត្រូវ អនុវត្តតាមតួនាទីភារកិច្ច ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន។ 

ឯកឧត្តម រាជ សុភទ្ទ បានបញ្ជាក់ទៀតថា ក្រុមការងារដែលបង្កើតឡើងនេះ ដើម្បីអនុវត្ត សកម្មភាព ក្នុងការត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីនយោបាយនានា និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៅតាមមូលដ្ឋាន ដែលខ្លួនទទួលបន្ទុកលើកកម្ពស់ការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការបំពេញការងារតាមរយៈការត្រួតពិនិត្យ តាមដាន និង គាំទ្រការអនុវត្តកម្មវិធីគំរោង និងផែនការសកម្មភាពនានា នៅតាមមូលដ្ឋាន សហការដោះស្រាយបញ្ហាប្រឈម និង ការលំបាកនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម រាជ សុភទ្ទ បានបញ្ជាក់ថា "សូមបងប្អូនប្រជាពលរដ្ឋ ដែលមានសិទ្ធបោះឆ្នោត ត្រូវនាំគ្នាអញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិការទី៧ ឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញសិទ្ធជាប្រជាពលរដ្ឋល្អ ក្នុងការរើសមេដឹកនាំប្រទេសជាតិប្រកបដោយការទទួលខុសត្រូវ រក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ"៕

Tags

Comment