• Today: December 22, 2024

ជនល្មោភកាមឃើញស្ត្រីចងពង់ចេញពីបន្ទប់ដូចទំនង ចូលចាប់ប៉ុនប៉ងរំលោភសេពសន្ថវៈមកនបានសម្រេចបង្កភាពភ្ញាក់ផ្អើល


កណ្ដាល៖ ជនល្មោភកាមម្នាក់ឃើញនារីរងគ្រោះចងពង់ចេញពីបន្ទប់មើលដូចរាងទំនងធ្វឲ្យតណ្ហាពុះកញ្ជ្រោលស្ទុះចូលចាប់ប៉ុនប៉ងរំលោភសេពសន្ថវៈមិនបានសម្រេច ត្រូវនាងស្រែកឆោឡោផ្អើលទាំងព្រលឹមតែម្តង។ 


ជនសង្ស័យត្រូវបានចាប់ខ្លួនភ្លាមៗ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិដើមត្រាំង ឃុំ អន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ 
នគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ វ៉ាង លាង ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិដើមត្រាំង ឃុំ អន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មកររោងចក្រ។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះ....អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា។  
សាក្សីបាននិយាយាថា នៅវេលាម៉ោងជាង៥ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៣ នារីរងគ្រោះបានក្រោកពីដេករួចក៍ទៅដាំទឹកដើម្បីឆុងកាហ្វេលក់ដូចសព្វមួយដងរួចក៍ដើរទៅចូលងូតទឹកនៅក្នុងបន្ទប់ទឹក លុះពេលងូតទឹករួចរាល់នារីរងគ្រោះបានចងពង់កន្សែងពោះគោបើកទ្វារចេញពីបន្ទប់ទឹកចេញមកក្រៅ ស្រាប់តែជនសង្ស័យ ឈ្មោះ វ៉ាង លាង រស់នៅភូមិ-ឃុំជាមួយគ្នាបានធ្វើសកម្មភាពស្ទុះមកចាប់អោប និងថើបបំរ៉ុងរំលោភសេពសន្ថវៈនាងបានស្រែកឆោឡោឲ្យម្ដាយនិងអ្នកជិតខាងជួយ។ 
សាក្សីបន្តទៀតថា ពេលនារីរងគ្រោះស្រែកឲ្យម្តាយជួយបែបនេះ ជនសង្ស័យបានរុញជនរងគ្រោះដួលអុកគូទទៅនឹងចានបង្គន់ហើយជនសង្ស័យបានជ្រុះកូនកំបិត ចុងស្រួចមួយនៅបន្ទប់ទឹកដែលយកមកតាមខ្លួន ប៉ុន្តែ មិនបានយកមកធ្វើសកម្មភាពគំរាមជនរងគ្រោះនោះទេ ភ្លាមៗនោះជនសង្ស័យត្រូវបានឃាខ្លួនប្រគល់ឲ្យសមត្ថកិចតែម្តង។ 
សូមបញ្ជាក់ថា កន្លងមកជនសង្ស័យ និងជនរងគ្រោះពុំ ដែលមានទំនាក់ទំនងស្នេហាជាមួយគ្នានោះ លុះថ្ងៃកើតហេតុពេលនារីរងគ្រោះចងពង់ចេញពីក្នុងបន្ទាប់ទឹកប៉ុនប៉ងចាប់រំលោភតែមិនបានសម្រេចឡើយ។ 
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធច្បាប់៕

Tags

Comment