• Today: December 22, 2024

TOP NEWS: យោងតាមតារាង គ.ជ.ប បង្ហាញលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ គណបក្សប្រជាជន ទទួលបានអសនៈ ចំនួន ១២០ និងគណបក្សហ៊្វុនស៊ីនប៉ិច ចំនួន ០៥អសនៈ


ភ្នំពេញ៖ យោងតាមលទ្ធផលបណ្តោះអាសន្នដែលចេញផ្សាយដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅថា គ.ជ.ប បានបង្ហាញថា « គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ៦ ៣៩៨ ៣១១សំឡេង និងគណបក្សហ៊្វុនស៊ិនប៉ិចទទួលបានសំឡេងគាំទ្រចំនួន ៧១៦ ៤៩០សំឡេង»។ 


យោងតាមការគណនាក្រៅផ្លូវការ គឺ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈ ចំនួន ១២០ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈ ចំនួន ០៥ រួមមាន៖ ភ្នំពេញ ១, កណ្តាល ១, កំពង់ធំ ១, ព្រៃវែង ១, កំពង់ចាម ១។
សេចក្ដីសម្រេចលេខ ៣៤៤ គ.ជ.ប.ស.ស.រ ស្ដីពីការប្រកាសផ្សាយលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ថ្ងៃអាទិត្យ ទី២៣ ឆ្នាំ២០២៣ មានដូចខាងក្រោម៖
១- ប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលមានលទ្ធផលដូចមានក្នុងតារាងលទ្ធផលបណ្តោះអាសន្ននៃ ការបោះឆ្នោតតាមមណ្ឌលទាំង ២៥ ភ្ជាប់មកជាមួយ។
២- លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតដូចមានចែងក្នុងប្រការ ១ ខាងលើ មានសុពលភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
៣- គ្រប់គណបក្សនយោបាយ ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ តាមមណ្ឌលរាជធានី ខេត្តអាចប្ដឹងតវ៉ាអំពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់នៃការបោះឆ្នោត ដូចមានចែងក្នុងប្រការ ១ និងប្រការ២. ខាងលើ ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ! ឬទៅ ក្រុមប្រឹក្សាធម្មនុញ្ញក្នុងរយៈពេល ៧២ (ចិតសិបពីរ) ម៉ោងយ៉ាងយូរ បន្ទាប់ពីការប្រកាសលទ្ធផលបណ្តោះ អាសន្ននៅម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។
៤- អគ្គលេខាធិការ គ.ជ.ន ត្រូវផ្សព្វផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ជាសាធារណៈឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ គឺដំណើរបានយ៉ាងល្អប្រសើរ ត្រឹមត្រូវ យុត្តិធម៌ គ្មានការគំរាមកំហែង គ្មានអំពើហិង្សា និងមានការស្គាល់គាំទ្រពីគ្រប់មជ្ឈដ្ឋានអ្នកសង្កេតការណ៍ទាំងជាតិ និងអន្តរជាតិតែម្តង៕

 

Tags

Comment