• Today: December 22, 2024

ព្រះមហាក្សត្រ ចេញព្រាះរាជក្រឹត្យផ្តល់គោរមងារ ជា «សន្តិបណ្ឌិត» ដល់ឥស្សរជនជាន់ខ្ពស់ ចំនួន ០៤រូប ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញដឹកនាំបញ្ហាកងកម្លាំងនគរបាលជាតិ

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដល់តំណាងរាស្ត្រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញដឹកនាំបញ្ហាកងកម្លាំងនគរបាលជាតិ ចំនួន ០៤រូប ជា «សន្តិបណ្ឌិត» នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ 

យោងតាមព្រះរាជក្រឹត្យដែលបណ្តាញសារព័ត៌មានយើងទទួលបាន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ឥស្សរជនជាន់ខ្ពស់ដែលទទួលបានគោរមងារ ជា «សន្តិបណ្ឌិត» ទាំង ០៤រូប រួមមាន៖ 
១- ឯកឧត្តមឡូយ សុផាតតំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា 
២-ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រ 
៣-ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍         
៤- ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

Tags

Comment