• Today: December 22, 2024

សូមប្រុងប្រយ័ត្ន! រថយន្ត FORD RENGER ០១គ្រឿង បើកបរលឿន ខណៈផ្ទែមេឃកំពុងមានភ្លៀងស្រិចៗ ជ្រុកបុករបាំងសុវត្ថុភាព ពុះចែកទ្រូងផ្លូវល្បឿនលឿន បណ្តាលឱ្យមនសុសរងរបួសជាច្រើននាក់

ព្រះសីហនុ៖ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ បណ្តាលឱ្យមានមនុស្សជាច្រើននាក់បានរងរបួស ខណៈពេលនេះកម្លាំងសមត្ថកិច្ចនាយកដ្ឋានសណ្តាប់ធ្នាប់់ចរាចរណ៍ប្រចាំផ្លូវល្បឿនលឿន និងសមត្ថកិច្ចស្រុកកំពង់សិលា កំពុងជួសសង្គ្រោះអ្នករងរបួសដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ។

សេចក្តីរាយការណ៍បឋម បានឱ្យដឹងថា ករណីគ្រឿថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតមានឡើង នៅរសៀងថ្ងៃសៅ ទី០២ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតលើផ្លូវល្បឿនលឿន ក្នុងភូមិសាស្ត្រ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ចំពោះជនរងគ្រោះក្នងឧបទ្ទវហេតុនេះ មិនទាន់មានរបាយការណ៍ជាក់លាក់មានជនរងគ្រោះស្លាប់ ឬរស់ប៉ុន្មាននាក់នៅឡើយទេ។

តាមសេចក្តីរាយការណ៍បន្ថែមថា រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍ ម៉ាក FORD RANGER ពណ៌ស ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ កម្ពុជា K.SOPHEA ធ្វើដំណើរក្នងទិសដៅពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ក្រុងព្រះសីហនុ។ តាមការសន្នដ្ឋានមូលហេតុដោយសារអ្នកបើកបរប្រើប្រាស់ល្បឿនលឿន ខណៈមេឃកំពុងមានភ្លៀងធ្លាក់ស្រិចបណ្តាលឱ្យជ្រុលបុករបាំងសុវត្ថិភាពពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរថយន្តរួញមួយកំណាត់មុខបណ្តាលឱ្យអ្នកនៅក្នុងរងគ្រោះថ្នាក់ជាច្រើននាក់។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលកំំពុងចុះជួយអត្តរាគមជួយសង្គ្រោះអ្នករងរបួសដឹកទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះអាយុជីវិត៕

Tags

Comment