• Today: December 22, 2024

ផ្ទះប្រជាពលរដ្ឋចំនួន ០៥ខ្នង នៅស្រុកវាលវែង​ ត្រូវ​បានបំផ្លាញដោយសារខ្យល់កន្ត្រាក់

ខេត្តពោធិ៍សាត់៖​ លោកវរសេនីយ៍ទោ ប៊ូ ង៉ែត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានឱ្យដឹងនៅព្រឹកថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ​២០២៣នេះថា៖​ មានករណីខ្យល់កន្រ្តាក់ចំនួន ០១លើក នៅចំណុចផ្ទះដប់ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៥ និង៤៥នាទីបណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ០៥គ្រួសារ។ 

លោក​ បន្តថា​ ដោយបម្រែបម្រួលអាកាសធាតុមិនទៀងទាត់ បង្កឱ្យតំបន់មួយចំនួនទទួលរងផលប៉ះពាល់ការឡើងកម្តៅខ្លាំង និងតំបន់មួយចំនួនផ្សេងទៀត រងរបបខ្យល់ខ្លាំងខ្សោយមិនទៀងទាត់ ។

លោកវរសេនីយ៍ទោ ប៊ូ ង៉ែត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានបន្ថែមថា ៖ ផ្ទះរងការខូចខាតដោយសារខ្យល់កន្ត្រាក់ មានដូចជា ៖ ១-ផ្ទះរបស់ម្ចាស់ឈ្មោះ ម៉ុន យឿន ភេទប្រុស អាយុ៤៥ឆ្នាំ ខូចខាតរបើកស័ង្កសីចំនួន ១៦សន្លឹក ២-ផ្ទះរបស់ម្ចាស់ឈ្មោះ សៀង បូរ៉ា ភេទស្រី អាយុ ៥១ឆ្នាំ ខូចខាត របើកសង្ក័សីចំនួន ០២សន្លឹក ៣-ផ្ទះរបស់ម្ចាស់ឈ្មោះ ញាណ ប៊ុនធៀន ភេទ ប្រុស អាយុ ៣៩ឆ្នាំ ខូចខាតរលំបន្ទប់ទឹកចំនួន ០១ ៤-ផ្ទះរបស់ម្ចាស់ឈ្មោះ ឌុំ សុខគា ភេទ ប្រុស អាយុ ៣២ឆ្នាំ ខូចខាតរបើក ស័ង្កសីចំនួន ០២សន្លឹក ៥-ផ្ទះរបស់ម្ចាស់ឈ្មោះ សាន រឿន ភេទប្រុស អាយុ៤០ឆ្នាំ ខូចខាតរបើកស័ង្កសីចំនួន ០១សន្លឹក ។

លោកអធិការរងបន្តថា បច្ចុប្បន្នផ្ទះដែលរងការខូចខាត ត្រូវបានសមត្ថកិច្ចរៀបចំឯកសារបញ្ជូនទិន្នន័យទៅកាន់អាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយសុំជំនួយ និងកម្លាំងការជួសជុល ដើម្បីបានប្រើប្រាស់ឡើងវិញ ៕

Tags

Comment