• Today: December 22, 2024

បទល្មើសគ្រឿងញៀន ក្នុងឆ្នាំ២០២២ កើនជាង៣០០ភាគរយបើធៀបនឹងឆ្នាំ២០២១ ជាទំហំមួយដ៏ច្រើនលើសលុបគួរឱ្យព្រួយបារម្ភ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អាជ្ញាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញថា បទល្មើសគ្រឿងញៀ ក្នុងឆ្នាំ២០២២ កន្លងទៅនេះ សមត្ថកិច្ចបានស្រាវជ្រាវ បង្ក្រាប និងរឹបអូសគ្រឿងញៀន បានប្រមាណជាង ១៤តោន កើនជាង៣០០ភាគរយ បើធៀបនឹងឆ្នាំ២០២១ ដែលជាទំហំមួយច្រើនលើសលុបគួរឱ្យព្រួយបារម្ភ ខណៈអ្នកប្រើប្រាស់គ្រឿងញៀន មានរហូតជាង ២២ ០០០ពាន់នាក់ កើនជាង ៥ពាន់នាក់ធៀបនឹងឆ្នាំ២០២១។ 

របាយការណ៍ខាងលើ បានបង្ហាញឲ្យដឹង នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ របស់អជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ 

ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា នៅឆ្នាំ២០២២ កន្លងទៅ សមត្ថកិច្ចបានស្រាវជ្រាវ បង្ក្រាប និងរឹបអូសគ្រឿងញៀន បានជាង១៤តោន កើនជាង៣០០ភាគរយធៀបនឹងឆ្នាំ២០២១ ដែលជាទំហំមួយច្រើនលើសលុបគួរឱ្យព្រួយបារម្ភ ខណៈអ្នកប្រើប្រាស់គ្រឿងញៀនមានជាង ២ម៉ឺន២ពាន់នាក់ កើនជាង៥ពាន់នាក់ ធៀបនឹងឆ្នាំ២០២១។

ឯកឧត្តម កែ គឹមយ៉ាន បានបញ្ជាក់ថា "ក្នុងឆ្នាំ២០២២ សមត្ថកិច្ចបានបង្ក្រាបករណីគ្រឿងញៀនបាន ៦ ៣៩០ករណី ឃាត់ខ្លួនជនសង្ស័យ ១៥ ០០២នាក់ ក្នុងនោះករណីធំៗមាន ១៧៩ករណី ភាគច្រើនជាការបង្ក្រាបសារធាតិគីមីផ្សំ"៕

Tags

Comment