• Today: December 31, 2024

ម្នាក់ក្លាយជាឃាតករចាក់សម្លាប់ជនរងគ្រោះ ដោយសារជំពាក់បំណុល

 

តាកែវ៖ ស្ត្រីជាឃាតករម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីឃាតកម្មចាក់សម្លាប់កូនបំណុល នៅខេត្តតាកែវ។ 
ស្ត្រីជាឃាតករត្រូវនគរបាលចាប់ខ្លួនមានឈ្មោះ ជួប លីណា ហៅណែត ភេទស្រី អាយុ ២៣ឆ្នាំ មានទីលំនៅភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបានចាប់ខ្លួននៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។ 


សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខេង ស្រី ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបាន ជនសង្ស័យចាក់ ចំនួន០៦កាំបិត បណ្តាលឲ្យបាត់បង់ជីវិតក្នុងចម្ការ។ នគរបាលបន្តថា នៅកន្លែងកើតហេតុបន្សល់ទុកម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CV 0701 របស់ជនរងគ្រោះ។ 
រយះពេលមិនដល់ ២៤ម៉ោង សមត្ថកិច្ចនគរបាលស្រុកព្រៃកប្បាស បំបែកសំណុំរឿងករណីឃា..តក..ម្មចា..ក់ស..ម្លា..ប់កូនបំណុល ដោយឃាត់ខ្លួនស្ត្រីម្នាក់ 
ខេត្តតាកែវ៖ នគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃា..តកម្មចា..ក់សម្លា..ប់រវាងកូនបំណុល  នៅភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ  ក្រោយកើតហេតុកាលពីយប់ថ្ងៃទី១ ខែ ឧសភា ឆ្នាំ ២០២៣។ 
លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានឱ្យដឹងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នេះថា ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត និងមានការចុះដឹកនាំស្រាវជ្រាវផ្ទាល់ពី លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ជួប លីណា ហៅណែត ភេទស្រី អាយុ ២៣ឆ្នាំ ដែលបានធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះព្រោះតែរឿងជំពាក់លុយ។ 
មុនពេលកើតហេតុស្ត្រីរងគ្រោះបានមកទាបំណុលពីស្ត្រីជាឃាតករ ប៉ុន្តែដោយចរចាគ្នាមិនត្រូវជនល្មើសបានធ្វើសកម្មភាពចាក់សម្លាប់តែម្តង។ ស្ត្រីជនដៃដលបានសារភាពថា ខ្លួនបានធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះតែម្នាក់ឯងហើយមូលហេតុដោយសាររឿងបំណុល 
បច្ចុប្បន្នស្ត្រីជាឃាតករសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងបុរសជាប្តីក៏ស្ថិតការស៊ើបអង្កេតផងដែរ៕

Tags

Comment