• Today: December 22, 2024

រោងចក្រសហគ្រាសមកពីប្រទេសចិន ចំនួន ២៥ នឹងបើកដំណើរការ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៅឆ្នាំ២០២៤ ដែលផ្តល់ការងារជួនប្រជាពលរដ្ឋ សរុបប្រមាណ ៥ម៉ឺនកន្លែង

 

កំពង់ស្ពឺ៖ នេះបើតាមបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ។
    រោងចក្រសហគ្រាសតូច ធំមកពីប្រទេសចិន នឹងបើកដំណើរចង្វាក់ផលិតកម្មរបស់ខ្លួន ក្នុងភូមិសាស្ត្រនៃខេត្តកំពង់ស្ពឺ ក្នុងអំឡុងដើមឆ្នាំ២០២៤ខាងមុខនេះ ដែលស្រូបយកកម្លាំងពលកម្មសរុបប្រមាណ ៥ម៉ឺនកន្លែង។
    ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា «តាមរយៈដំណើរទស្សនកិច្ចរបស់ប្រតិភូខេត្តកំពង់ស្ពឺ នៅចុងឆ្នាំ២០២៣ ឬយ៉ាងយូរដើមឆ្នាំ២០២៤ រោងចក្រចំនួន ២៥ នឹងបើកដំណើរការក្នុងខេត្តកំពង់ស្ពឺ ដែលរោងចក្រទាំងនោះតម្រូវការកម្មករ-កម្មការិនី ប្រមាណ ២៣ ០០០ (ពីរម៉ឺនបីពាន់ ) នាក់ លើតម្រូវការសរុបប្រមាណជាង ៥០ ០០០កន្លែង»។
   យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា នៅខេត្តកំពង់ស្ពឺ ក្នុងឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនូន ៣៨៥ មានកម្មករនិយោជិតប្រមាណ ១៦ម៉ឺននាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន ១៩១ មានកម្មករនិយោជិតសរុបជិត ១៥ម៉ឺននាក់ និងជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន៕

Tags

Comment