• Today: December 22, 2024

កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរពិភពលោក នៅក្នុងទឹកដីអង្គរ នៅខែវិច្ឆិកា ចុងឆ្នាំនេះ ដោយមាន ១០០ប្រទេសចូលរួម

ភ្នំពេញ៖ សហព័ន្ធគុនខ្មែរ-អន្តរជាតិ នឹងរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរដ៍ធំជាលើកដំបូងនេះ នឹងមានកីឡាករ កីឡាការិនី រាប់រយនាក់ដែលត្រូវប្រកួតមានលក្ខណៈ ៣ប្រភេទ គុនខ្មែរ គឺលក្ខណៈស្ម័គ្រចិត្ត ពាក់កណ្តាលអាជីព និងអាជីពដែលនឹងមានខ្សែក្រវាត់ និងពាន់រង្វាន់សម្រាប់ជ័យលាភីនីមួយៗផងដែរ។

នេះជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរឲ្យកាន់តែរីកចម្រើន និងមានប្រជាប្រិយភាពឲ្យកាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ និងពិភពលោក។ 

យោងតាមលិខិតអញ្ជើញរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ-អន្តរជាតិ ផ្ញើរទៅកាន់បណ្តាសមាជិកទាំងអស់ គឺមានន័យថា មានបណ្តាប្រទេសនឹងចូលរួមរហូតដល់ពេលនេះមានសមាជិកច្រើនជិត ១០០ប្រទេសទៅហើយ។ 

សម្រាប់ការប្រកួតគុនខ្មែរពិភពលោកនេះ រយៈពេល ៣ថ្ងៃ ដោយចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣៕

Tags

Comment